Unnamed

កម្មក​រថយន្ត​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​របួសធ្ងន់​ដោយសា​រថយន្ត​ដឹក​ត្រី​ក្រឡាប់​សង្កត់​លើ​ខណៈអ្នកបើកបររត់បាត់

    កំពង់ធំ ៖ បុរស​ម្នាក់​ស្លាប់​និង​២​នាក់​រងរបួស​ធ្ងន់​ក្នុង​ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ដ​បណ្ដាលមកពី​អ្នកបើកបរ​ក្នុងស្ថានភាព​ងងុយដេក​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​៥៥​នាទី​រសៀល​ថ្ងៃទី​២៦​ កញ្ញា ​ឆ្នាំ​២០១៦ ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ភូមិ​ស៊ីវ​ត្ថា ឃុំ ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់​។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា រ​ថយ​ន្ថ​ដឹក​ត្រី​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌សលាយ​ខៀវ ពាក់​ស្លាក​លេខ សៀមរាប 3A-1837​ បើក​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​កន្លែងកើតហេតុ​អ្នកបើកបរ​ងងុយដេក​បណ្ដាលឱ្យ​រថយន្ដ​ធ្លាក់​ផ្លូវ​ក្រឡាប់តែម្ដង។ ​បន្ទាប់មក​អ្នកបើកបរ​ឃើញ​ស្ថានភាព​មិនល្អ​ក៏​ចុះ​រត់​បាត់​នៅសល់តែ​អ្នករងរបួស និង​អ្នកស្លាប់។​

    សមត្ថកិច្ច​បន្តថា ជ​នង​គ្រោះ​ទី​១-​ឈ្មោះ តឹង តន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូ​នី​គម ខេត្តសៀមរាប ស្លាប់​នៅ​កន្លែងកើតហេតុ, ទី២​-ឈ្មោះ ​ខឿន ខៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ ឃុំ​ដូចគ្នា រងរបួស​ធ្ង​ន់ និង​ទី​-​ឈ្មោះ​ ហេង ​ស៊ីម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ដូចគ្នា របួស​ធ្ង​ន់ បញ្ចូនទៅ សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក បារាយណ៍សន្ទុក​។ ​ចំណែក​សាកសព បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រថយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សន្ទុក​៕

មតិយោបល់