adverise with khmeread Unnamed %281%29

ជាងដែក​ផ្សា​ដែក​ម្នាក់​​លើកដែក​ប៉ះ​ខ្សែកាប​ភ្លើង​របួសធ្ងន់ធ្ងរ​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជាជាង​ផ្សា​ដែក​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ និង​ត្រូវបាន​អ្នកស្រុក​ជួយសង្គ្រោះ​បឋមកប់​ក្នុង​ដីខ្សាច់​មួយ​ជំហាន រួច​ទើប​ហៅ​រថយន្ត​ពេទ្យ​ដឹក​យកទៅ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​បន្តទៀត។​

    គ្រោះថ្នាក់​នេះ​គឺ​ក្រោយ​ពេលដែល​គាត់ លើកដែក​យកទៅ​ផ្សា​ដំបូល​សំណង់​យានដ្ឋាន​ជួសជុល​រថយន្ត មួយកន្លែង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ ភូមិព្រៃ​កី (​ខ​) សង្កាត់​ពងទឹក ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​២ និង១៥​នាទី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦​នេះ។​

    សាក្សី​និយាយថា ជនរងគ្រោះ​ឈ្មោះ ដា អាយុ ប្រហែល​ជាង​៣០​ឆ្នាំ មាន​ទី​លំ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ស្នាក់នៅ កន្លែងកើតហេតុ​ខាងលើ មាន​មុខរបរ​ជាជាង​ផ្សា​ដែក ទើប​មក​ធ្វើការងារ​នៅ​ទី​នោះបាន​រយៈពេល​ពីរថ្ងៃ ប៉ុណ្ណោះ។​

    តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ដំបូង​បុរសរងគ្រោះ​រូបនោះ បាន​លើកដែក​ដាក់ លើដំបូល​សំណង់​អាគារ​យានដ្ឋាន​ជួសជុល​រថយន្ត​នោះ ដែក​កំពុង​សាងសង់ ហើយ​ភ្លេចខ្លួន​តែ​បន្តិចប៉ុណ្ណោះ បាន​ប៉ះ​ខ្សែកាប​ភ្លើង​បណ្ដាលឱ្យឆក់​ដួលសន្លប់​ស្ដូកស្ដឹង​ហើយ​ភ្លាមៗ​នោះ​ត្រូវបាន​មិត្តភក្ដិ​រួមការ​ងារ និង​ប្រជាពលរដ្ឋ​នាំគ្នា ជួយសង្គ្រោះ​បឋម​ដោយ​យក​កប់​នៅក្នុង​ខ្សាច់ រហូត​បានដឹងខ្លួន​ឡើងវិញ​ទើប​ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​តែម្ដង៕

 

adverise with khmeread

មតិយោបល់