adverise with khmeread 14459836 1130641803689360 1751326140 n

បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ស្រុក​កំពង់សៀម បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃនេះ បន្ទាប់ពី​បាន​បង្ក្រាប​ពាក់ព័ន្ធ​ករណី​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុស​​ច្បាប់​នូវ​សារធាតុ​ញៀន​នៅ​យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦  វេលា​ម៉ោង​៨ ​និង​២០​នាទី​។

    ប៉ូលិស​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​អូរ​ស្វាយ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​កំពង់សៀម​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​អូរ​ស្វាយ ស្ថិត​ក្នុងភូមិ​​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ចាប វណ្ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាតិខ្មែរ មុខរបរ​ជាង​កញ្ចក់ រស់នៅ​ភូមិ​​សាមគ្គី ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម រឹបអូស​បាន​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​០៥​កញ្ចប់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្រុក​កំ​ពង់​សៀម​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម នៅថ្ងៃនេះ ចាត់ការ​តាម​នីតិវិធី​តាម​បញ្ញត្តិ​ច្បាប់​មាត្រា​៤០​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕

adverise with khmeread

មតិយោបល់