adverise with khmeread 14446526 1130706963682844 1911294989 o

ចាប់បាន​៦​នាក់​តុលាការ​សម្រេច​ឃុំខ្លួន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពង់ចាម ៖ លោក ប៉ុក សុវណ្ណ​មុន្នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លេខ ៥៧៧ និង​៥៧៨  ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​០២​នាក់ ក្នុងចំណោម​មនុស្ស​៦​នាក់​ដែល​ប៉ូលិស​ឃាត់ខ្លួន ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​២២ ខែកញ្ញា ​ឆ្នាំ​២០១៦ កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី នៅ​ចំណុច​ភូមិ​បែក​អន្លូង ឃុំ​អា​រ័ក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ដោយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​៦​នាក់​ក្នុង​រង្វង់​ប្រតិបត្តិការ។​

    ប៉ូលិស​បន្តថា ជនជាប់ចោទ ១.​ឈ្មោះ រ៉េត ស្រី​ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំ​ណើត​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ អាសយដ្ឋាន​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បែក​អន្លូង ឃុំ​អា​រ័ក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​ ​និង​២.​ឈ្មោះ លី ល័​ក្ខ​ស្មី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ​សញ្ជាតិ​ខ្មែរ មុខរបរ​លក់ដូរ ទីកន្លែង​កំ​ណើ​ត​នៅ​ភូមិ​ស្ពានថ្ម ឃុំ​រលាប ស្រុក​សំពៅ​មាស ខេត្តពោធិសាត់ អាសយដ្ឋាន​បច្ចុប្បន្ន​ភូមិ​បែក​អន្លូង ឃុំ​អា​រ័ក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នេះ៕​

adverise with khmeread

មតិយោបល់