adverise with khmeread Unnamed %283%29

បង្ក្រាប​ការនាំ​ចូល​ស្លាបមាន់​ខូចគុណភាព​ជាង​៣០០​គីឡូក្រាម​...​ម្ចាស់​មាន់​ត្រឹម​អប់រំ​

    ព្រះសីហនុ ៖ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានធ្វើការ​បង្ក្រាប​ការ​នាំចូល​ចំណីអាហារ​ខុសច្បាប់ មកពី​ក្រៅ​ប្រទេសមួយ​ករណី ម្ចាស់ផ្ទះ​ឈ្មោះ​ហៅ​ក្រៅ ​តា​ប្រហិត ស្ថិតនៅ​សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ដោយ​ចាប់​យកបាន​ស្លាបមាន់​ជង្គង់​មាន់​ចំនួន​៣៣២​គីឡូក្រាម កោះមាន់​ចំនួន​១២​គីឡូក្រាម និង​សាច់ក្រក​ថៃ​ចំនួន​៤០​គីឡូក្រាម​។​

    លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល​ខេត្ត បានឱ្យ​ម្ចាស់​មុខទំនិញ​ខុសច្បាប់​ខាងលើ ធ្វើ​កិច្ចសន្យា​បញ្ឈប់ ការ​នាំចូល​បន្តទៀត។​

    ចំណែក​លោក​ ស៊ុន សុផាត ស្នងការរង​ទទួល​ផែន​បទល្មើស បាន​បញ្ជាក់ថា តាម​នីតិវិធី​ប៉ូលិស​នឹង​បញ្ជូន​ចំណីអាហារ​មាន​សារ​ធាតុគីមី​ទាំងនេះ​ប្រគល់​ទៅឱ្យ​សាខា​កាំកុងត្រូល​ធ្វើ​ការដុត​បំផ្លាញចោល៕

adverise with khmeread

មតិយោបល់