Untitled 1

ពិតជា​គ្រោះថ្នាក់​ណាស់​! ដុំថ្ម​តូចៗ​ជាប់​នឹង​សំបក​កង់ឡាន អាច​ប្រល័យ​ជីវិត​របស់​អ្នក​បាន​!

    ​តើ​អ្នក​ធ្លាប់​សង្កេតឃើញ​ដុំថ្ម​តូចៗ​គាប​ជាប់​នឹង​សំបក​កង់​រថយន្ត​រប​ស់​អ្នក​ដែរ​ទេ​? ភាគច្រើន​លោកអ្នក​ច្បាស់​ជា​មិន​ខ្វល់​នឹង​វា​នោះឡើយ ប៉ុន្តែ​វា​អាច​ឆក់យក​ជីវិត​របស់លោក​អ្នក​បាន ប្រសិនបើ​លោកអ្នក​មិន​ខ្វល់​ពី​វា​។ ការពារ​ប្រសើរ​ជាង​ព្យាបាល ប្រសិនបើ​លោកអ្នក​ឃើញបែបនេះ ត្រូវ​ដក​វា​ចេញពី​សំបក​កង់​ឱ្យអស់ កុំ​ខ្ជិល​។ 

​    ​ចង្អូរ​សំបក​កង់​គឺ​គេ​ផលិតឡើង​ដើម្បី​ទុកចន្លោះ​ឱ្យ​ទឹក​ហូរ​កាត់​សំបក​កង់​ពេល​បើក​លើផ្លូវ​មានទឹក​ឬ​ភ្លៀង ដើម្បី​ចៀសវាង​រអិល​។ ប្រសិនបើ​លោកអ្នក​មិន​ដក​ដុំ​គ្រួស ឬ​ដុំថ្ម​ចេញ​ទេ វា​នឹង​បង្ក​សំឡេង​កកិត​យ៉ាងខ្លាំង​ជាមួយ​ផ្លូវថ្នល់ ដោយសារតែ​ដុំថ្ម​ប៉ះ​ជាមួយនឹង​ផ្លូវថ្នល់ ហើយ​វា​ប៉ះពាល់​ដល់​លំនឹង​របស់​សំបក​កង់​ពេល​ប៉ះ​ជាមួយ​ផ្លូវ​មានទឹក ជាហេតុ​ធ្វើឱ្យ​វា​រអិល​។ 

​    ​មួយវិញទៀត ដុំថ្ម​ខ្លះ​មាន​លក្ខណៈ​ស្រួច​ខ្លាំង ប្រសិនបើ​អ្នក​មិន​រវីរវល់​នឹង​វា​ទេ វា​អាច​នឹង​ធ្វើឱ្យ​មុត​ធ្លាយ​សំបក​កង់​ដោយ​ប្រការ​ចៃដន្យ​ណាមួយ​។ លោកអ្នក​ធ្លាប់​ឆ្ងល់​ទេ ថា​ហេតុអ្វី​រថយន្ត​ខ្លះ​កំពុងបើក​សុខៗ ស្រាប់តែ​ផ្ទុះ​កង់​? ដុំថ្ម​តូចៗ​នេះ​ហើយក៏​ដើរតួនាទី​ក្នុងការ​ធ្វើឱ្យ​ផ្ទុះ​កង់​ផងដែរ​។ 

​    ​គ្រាន់តែ​ចុះ​ឆែក​មើល​សំបក​កង់​ដើម្បី​ការពារ​ជីវិត មិនមែនជា​រឿង​ពិបាក​ទេ​។ ដូច្នេះ​កុំ​ខ្ជិល ពេល​លោកអ្នក​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ចូរ​ឆែក​មើល​សំបក​កង់​ឱ្យបាន​ច្បាស់លាស់​៕ 

ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់