adverise with khmeread Untitled 1

អាមេរិក​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ចិន​មួយ ដែល​លួច​មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​

    ​យោងតាម​ប្រភពព័ត៌មាន BBC កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ចិន​មួយ និង​នាយក​ប្រតិបត្តិ​ចំនួន​បួនរូប​ជុំវិញ​ការជួយ​ប្រទេស​កូរ៉េខាងជើង​គេចចេញ​ពី​ទណ្ឌកម្ម​។​

​    ​ក្រុមហ៊ុន Dandong Hongxiang ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការ​ដើរតួ​ជា​ធនាគារ​របស់​កូរ៉េខាងជើង​ដែល​កំពុងស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​អាវុធ​ប្រល័យ​លោក​។​

​    ​ក្រុមហ៊ុន​វិស្វកម្ម​នេះ និង​មេ​របស់ខ្លួន​ក៏​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​អាជ្ញាធរ​ប្រទេស​ចិន​ផងដែរ​។​

​    ​ការសម្រេច​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​ពង្រីក​ទណ្ឌកម្ម​ចំពោះ​ឧស្សាហកម្ម​គ្រឿងចក្រ និង​លក់ទំនិញ​ដុំ​នេះ​មានន័យថា ក្រុមហ៊ុន​អាមេរិក ឬក៏​បុគ្គល​ត្រូវបាន​ហាមឃាត់​ពី​ការធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​ចិន ឬក៏​នាយក​ប្រតិបត្តិ​ទាំង​បួន​នេះ​។​

​    ​ក្រៅពី​ម្ចាស់​ក្រុមហ៊ុន​គឺ​អ្នកស្រី Ma Xiaohong ទណ្ឌកម្ម​នេះ​ក៏​រួមបញ្ចូល​ទាំង​លោក Zhou Jianshu, Hong Jinhua និង Luo Chuanxu ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​សមគំនិត​រំលោភច្បាប់​ទណ្ឌកម្ម និង​បាន​ចូលរួម​ក្នុង​សកម្មភាព​លាង​លុយ​ជា​អន្តរជាតិ​៕

ប្រភព៖ BBC

adverise with khmeread

មតិយោបល់