5032560801

តើ​ក្រុម​តោ​ខៀវ​គួរតែ​ដាក់​ជម្រើស​អ្វី​ដើម្បី​លេង​ជា​ក្រុម Scunthorpe ក្នុងជំនួប FA Cup យប់​នេះ​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ការប្រកួត​លី​ក​ខាប់​ក្រុង​ស្រុក FA Cup ជុំ​ដំបូង​ដែល​ត្រូវ​ប៉ះ​ជាមួយ​គូប្រកួត​ដែល​មកពី​លី​ក​កម្រិត​ទាប គឺជា​ឱកាស​មួយ​សម្រាប់​ក្រុម​លី​ក​កំពូល Premier League ដើម្បី​សាកល្បង​ដាក់​កីឡាករ​យុវជន​តាម​សមត្ថភាព​ដែល​ពួកគេ​អាចធ្វើ​បាន​។​

​ក្នុងឆ្នាំនេះ ក្រុម​តោ​ខៀវ Chelsea ហាក់បីដូចជា​មិន​អន់​នោះឡើយ​ទោះបីជា​ពួកគេ​ធ្វើ​មិន​បានល្អ​នៅ​លី​ក​កំពូល​អង់គ្លេស Premier League ក៏ដោយ ប៉ុន្តែ​ពួកគេ​នៅមាន​ឱកាស​ដណ្តើមយក​ពាន​ជាច្រើន ដែលជា​គោលដៅ​របស់គេ​នា​រដូវ​កាល​នេះ​។​

​ដោយ​នឹងត្រូវ​ការប្រកួត​ជាមួយ​ក្រុម West Bromwich Albion នៅ​ក្របខ័ណ្ឌ Premier League នៅ​យប់​ថ្ងៃ​ពុធ​ខាងមុខ​ដូច្នេះ​សូម​ក្រឡេក​មក​មើលថា​តើ​ក្រុម​តោ​ខៀវ​នឹងដាក់​ជម្រើស​អ្វីខ្លះ​សម្រាប់​ការប្រកួត​នា​រាត្រី​នេះ​។​

Asmir Begovic អាចនឹងទទួល​បាន​ឱកាស​ជា​អ្នកចាំទី​ដៃ​ទីមួយ​។ កីឡាករ Gary Cahill នឹងត្រូវ​ចាប់​ដៃគូ​ជាមួយ Kurt Zouma ដើម្បី​ជំនួស​ដំណែង​កីឡាករ John Terry ខណៈ​កីឡាករ Baba Rahman អាច​លេង​ជា​ខ្សែការពារ​ស្លាប​ឆ្វេង ដោយ​កីឡាករ Cesa Azpilicueta លេង​ជា​កីឡាករ​ខ្សែការពារ​ស្លាប​ស្តាំ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ Branislav Ivannovic បាន​សម្រាក​។ 

​ចំណែកឯ​តំបន់​បម្រើ កីឡាករ Nemanja Matic នឹងត្រូវ​ត្រឡប់​មកកាន់​តួនាទី​របស់ខ្លួន​វិញ ស្រប​ពេលដែល​កីឡាករ Ruben Loftus-Cheek វ័យ ១៩ ឆ្នាំ​នឹង​អាចមាន​ឱកាស​ចូល​លេង​ក្នុងចំណោម​កីឡាករ​យុវជន​ដទៃទៀត ដោយ​ការជ្រើសរើស​ដោយ​លោក Guus Hiddink ផ្ទាល់​។​

​ក្នុង​ប្រយុទ្ធ​ខាងលើ​វិញ កីឡាករ Eden Hazard ហាក់បីដូចជា​ខកខាន​ក្នុងការ​ប្រកួត​មួយ​នេះ​ដោយសារ​បញ្ហា​របួស ដោយបាន​ផ្តល់ឱកាស​ឲ្យ​កីឡាករ Pedro ចាប់​ដៃគូ​ជាមួយ Oscar ហើយ​និង Willian លេង​នៅ​តំបន់​ប្រយុទ្ធ​ខាងលើ​។ ទោះជា​យ៉ាងណាក្តី​កីឡាករ Bertrand Traore និង Kenedy អាចជា​ជម្រើស​ប្រសិនបើ​កីឡាករ Willian ចង់​សម្រាក​ក្នុងការ​ប្រកួត​មួយ​នេះ​។​

​វា​ប្រហែលជា​រឿង​ល្អ​ដែល​គួរ​ឲ្យ​កីឡាករ Diego Costa បាន​សម្រាក បន្ទាប់ពី​រូបគេ​បាន​បំពេញ​កាតព្វកិច្ច​សម្រាប់​ក្រុម​ក្នុង​ការប្រកួត​ប៉ុន្មាន​សប្តាហ៍​មកនេះ ប៉ុន្តែ​គ្រូបង្វឹក​លោក Hiddink ដូចជា​មិន​ទំនង​នឹង​ចង់​រក្សា​ជើង​កីឡាករ​ល្អៗ​នោះទេ​៕

ប្រភព៖ មេត្រូ​

មតិយោបល់