adverise with khmeread 2

ព្យាយាម​គង់​បានសម្រេច​! ស្ត្រី​ទម្ងន់​ជិត​កន្លះ​តោន​រូបនេះ​ប្រាប់​រឿង​ពិត​ពីក្រោយ​ការ​ស្រក​ទម្ងន់​មិនគួរ​ឱ្យ​ជឿ​របស់​នាង​

    ​យោងតាម​ទូរទស្សន៍ KTLA របស់​អាមេរិក នាង Mayra Rosales ដើមឡើយ​មាន​ទម្ងន់ ៤៥៣ គីឡូ ឥឡូវ​នាង​ស្រក់​អស់ ៣៦២ គីឡូក្រាម​។ Mayra បកស្រាយ​ថា នាង​ប្រៀបដូចជា​មនុស្ស​ស្លាប់ ទោះបី​នាង​នៅមាន​ជីវិត​ក្តី​។ ក្រោយមក នាង​បាន​ចុះចាញ់​ក្នុង​ជីវិត​។​

​    ​បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់ថា​នាង​បានសម្លាប់​ក្មួយប្រុស​អាយុ ៨ ឆ្នាំ​របស់​នាង​ដោយ​ចៃដន្យ នាង Mayra ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង ដោយ​នាង​បាន​និយាយ​ពាក្យ​កុហក​ដើម្បី​ការពារ​បងស្រី​របស់​នា​ង​។​

​    ​បន្ទាប់ពី​អង្គការ TLC បង្ហាញ​ករណីនេះ​នៅលើ​ទូរទស្សន៍ KTLA នាង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​ពី​សំណាក់​អ្នកមើល​ទូទាំងប្រទេស​អាមេរិក​។​

​    ​បន្ទាប់ពី​ដឹងថា​នាង​និយាយ​កុហក​ដើម្បី​ការពារ​បងស្រី​របស់​នា​ង រដ្ឋអាជ្ញា​បាន​ទម្លាក់​ការចោទប្រកាន់​នេះ​។​

​    ​Mayra មាន​អារម្មណ៍​ថា ដូចជា​អ្នកទោស​ម្នាក់ ដោយសារ​ទម្ងន់​ដ៏​ធ្ងន់​របស់​នាង​។ យ៉ាងណាមិញ អ្វីៗ​បាន​ផ្លាស់ប្ដូរ​។ នាង​បាន​ស្រក​ទម្ងន់ ៣៦២ គីឡូ​រយៈពេល ៧ ឆ្នាំ​។​

​    ​នាង​បាន​ប្រាប់​ទៅ​ទូរទស្សន៍ KTRK ថា នាង​បាន​ប្តូរ​របៀប​គិត ដែល​ពីមុន​នាង​គិតតែ​ពី​ស៊ី​ដេកស្លាប់​ខ្លួន​ចោល​នោះ​។​

​    ​នាង​សង្ឃឹមថា ប្រវត្តិ​ជីវិត​ពិត​របស់​នាង​នឹង​ផ្ដល់​កម្លាំង​និង​លើកទឹកចិត្ត ដល់​មនុស្ស​ទាំងអស់ ដែលមាន​បញ្ហា​លើស​ទម្ងន់​ហួសប្រមាណ​ដូច​នាង​។​

​    ​នាង​បានឱ្យ​ដំបូន្មាន​យ៉ាង​ដូច្នេះ "​បន្ត​តស៊ូ​ឡើង និង​កុំ​អស់សង្ឃឹម ព្រោះ​យើងរ​ស់បាន​តែមួយ​ជាតិ​ប៉ុណ្ណោះ ដូច្នេះ​វា​មានតម្លៃ​នឹង​តស៊ូ​ដើម្បី​រស់​ណាស់​"​។​

​    ​នាង​បាន​ឆ្លងកាត់​ការវះកាត់​សម្រក​ទម្ងន់ ១១ លើក និង​ប្តូរ​របប​អាហារ​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត​។ សារសំខាន់​ចុងក្រោយ​របស់​នាង​គឺ​កុំ​បោះបង់​ការតស៊ូ​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់