adverise with khmeread 1

WHO: ខ្យល់ពុល​ប៉ះពាល់​មនុស្ស​លើ​ពិភពលោក​ចំនួន ៩២%! សឹងតែ​គ្មាន​ខ្យល់​បរិសុទ្ធ​សម្រាប់​ដកដង្ហើម​

    ​យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា មនុស្ស ៩ នាក់​ក្នុងចំណោម ១០ នាក់​នៅលើ​ភពផែនដី​នេះ​ដកដង្ហើម​ជាមួយ​ខ្យល់ពុល​។​

​    ​ប្រជាជន​ពិភពលោក​ចំនួន ៩២% ភាគរយ​រស់នៅក្នុង​តំបន់​ខ្យល់ពុល​លើសពី​ដែន​កំណត់​របស់ WHO ហើយ​អាច​បង្ក​ឱ្យ​កើត​ជំងឺមហារីក​សួត ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

​    ​តំបន់​អាស៊ី​អា​គ្នេ​យ៏ និង​ប៉ា​ស៊ី​ហ្វិ​ច​ខាងកើត មាន​ករណី​ស្លាប់ ២ ក្នុងចំណោម ៣ ករណី ដោយ​ប្រទេស​ក្រីក្រ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។​

​    ​WHO បាន​និយាយថា នៅពេល​ខ្យល់ពុល​ខាងក្នុង ដែល​រួមបញ្ចូល​ទាំង​ការបំពុល​ដូចជា​ការដុត​ឈើ និង​ភ្លើង​ចម្អិន​អាហារ ត្រូវបាន​រាប់បញ្ចូល ខ្យល់ពុល​ទាំងនោះ​គឺ​ជាប់ទាក់ទង​នឹង​ការស្លាប់​របស់​មនុស្សម្នា​ក់​ក្នុងចំណោម ៩ នាក់​ជុំវិញ​ពិភពលោក​។​

​    ​គំរូ​គុណភាព​ខ្យល់​ដែល​ប្រើ​ក្នុង​ទិន្នន័យ​បាន​វាស់វែង​ភាគល្អិត​តូច​បំផុត​ក្នុង​ខ្យល់ គឺ​តូច​ជាង ២,៥ មីក្រូ​ម៉ែត្រ ដែល​ជ្រាបចូល​សរសៃឈាម និង​ចូល​ទៅដល់​ខួរក្បាល​។ 

​    ​ស្ថិតិ​តាម​ប្រទេស​នីមួយៗ​បាន​បង្ហាញថា ប្រទេស​តួ​មេ​នី​ស្ថាន​មាន​អត្រា​ស្លាប់​ខ្ពស់​ជា​គេ​ដោយសារ​ខ្យល់ពុល ខណៈ​ប្រទេស​តាជី​គី​ស្ថាន អ៊ូ​បេ​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប្រទេស​អេ​ហ្ស៊ី​ប​ស្ថិតនៅ​ក្នុងប្រទេស​បំពុល​ខ្លាំងជាងគេ​ទាំង​ប្រាំ​លើ​ពិភពលោក​៕

ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់