adverise with khmeread Untitled 1

ពី​មនុ​ស្សមុខ​អាក្រក់ ដែល​ម្តាយ​បន់​ឱ្យស្លាប់​តាំងពី​តូច ក្លាយជា​អ្នកនិពន្ធ​ដ៏​ល្បី​មួយរូប​

    ​អ្នកនិពន្ធ​ម្នាក់ ដែល​បានកើត​ជាមួយ​ដុំ​សាច់​នៅលើ​មុខ​ដ៏​ធំ និង​ជើង​ស្វិត​ទាំងសងខាង បាន​ប្រាប់​ពី​របៀប​ដែល​ម្តាយបង្កើត​របស់គាត់​ហៅ​គាត់​ថា "​អាក្រក់​" និង​ប៊ិះ​តែ​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​គ្រួសារ​របស់គាត់​។​

​    ​លោក Robert Hoge វ័យ ៤៤ ឆ្នាំ​បាន​និយាយថា ឪពុកម្តាយ​របស់គាត់​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ដុំ​សាច់​ដ៏​ធំ​នៅ​ចំ​កណ្តាល​មុខ​របស់គាត់ និង​ជើងខូច​ទ្រង់ទ្រាយ​
​ដែល​នេះ​ធ្វើឱ្យ​ម្តាយ​របស់គាត់​មិន​ចង់ឃើញ​គាត់​អស់​មួយ​សប្តាហ៍​បន្ទាប់ពី​សម្រាល​។​

​    ​ទោះយ៉ាងណា​ក្តី អតីត​អ្នក​កត់ត្រា​ពាក្យសម្តី និង​ទីប្រឹក្សានយោបាយ មកពី​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី​រូបនេះ​បាន​សរសេរ​អត្ថបទ​មួយ​សម្រាប់​វេ​ប​សាយ goodhousekeeping.com ថា ក្រោយមក ម្តាយ​របស់គាត់​បាន​តាំងចិត្ត​ទទួលយក​រូបរាង​ខាងក្រៅ​របស់គាត់ ហើយ​គាត់​សារភាព​ផងដែរ​ថា ម្តាយ​គាត់​ធ្លាប់​បុណ្យ​ឱ្យ​គាត់​ស្លាប់​តាំងពី​តូច​ទៀតផង​។​

​    ​បន្ទាប់ពី​ការបោះឆ្នោត​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ឪពុកម្តាយ​របស់គាត់​បានសម្រេច​ចិត្ត​នាំ​គាត់​មក​ផ្ទះ​ដើម្បី​ជួប​បងប្អូន​បង្កើត​បួន​នាក់​របស់ខ្លួន​។ ក្រោយមក គាត់​ទទួលបាន​ការវះកាត់​ដុំ​សាច់ និង​បង្កើត​ច្រមុះ​ថ្មី​ដោយ​យក​ពី​ម្រាមជើង​របស់គាត់​មួយ ហើយ​ជើង​របស់គាត់​បាន​ខូច​ទ្រង់ទ្រាយ​ជាខ្លាំង​រហូត​ត្រូវ​កាត់ចោល​។​

​    ​លោក Robert បាន​និយាយថា ម្តាយ​ដែល​បាន​លាចាក​លោក​ទៅហើយ​របស់គាត់​នោះបាន​សរសេរ​នៅក្នុង​កំណត់ហេតុ​របស់គាត់​ថា "​ខ្ញុំ​បុណ្យ​ឱ្យ​កូន​ខ្ញុំ​ទៅឱ្យ​ឆ្ងាយ ឬក៏​ស្លាប់ ឬក៏​អ្វី​ផ្សេង​...​ខ្ញុំ​បាន​ប្រាប់​បុគ្គលិក​មន្ទីរពេទ្យ​ថា ខ្ញុំ​មិន​ចង់​បានកូន​របស់ខ្ញុំ​ទេ​។ ខ្ញុំ​នឹងមិន​យក​គេ​ទៅផ្ទះ​ឡើយ​មិន​ថា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​"​។​

​    ​ម្តាយ​របស់លោក Robert បានមក​មើល​គាត់​នៅឯ​មន្ទីរពេទ្យ ប៉ុន្តែ​លោក​បាន​និយាយថា ម្តាយ​លោក​បាន​ប្រាប់​បងស្រី​ខ្លួន​ក្រោយមក​សួរសុខទុក្ខ​ថា "​វា​មានមុខ​អាក្រក់​ណាស់​"​។​

​    ​គាត់​បាន​បន្តថា នៅពេល​គាត់​មាន​អាយុ ១០ ឆ្នាំ គាត់​ចាប់ផ្តើម​ដឹងថា ម្តាយ​របស់គាត់​មាន​អារម្មណ៍​ចំពោះ​ខ្លួន​បែបណា​នៅពេល​គាត់​បានកើត​ភ្លាមនោះ​។ គាត់​ក៏បាន​ទទូចថា គាត់​មិន​ឈឺចាប់​ចំពោះ​អា​ថ៍កំ​បាំង​របស់​ម្តាយ​លោក​ដែល​បាន​និយាយ​ស្មោះត្រង់​ជាមួយ​គាត់​នោះឡើយ ហើយ​គ្រួសារ​ទាំងមូល​របស់គាត់​ពិតជា​អស្ចារ្យ ពោរពេញ​ទៅដោយ​ក្តី​ស្រឡាញ់ និង​ការថែទាំ​។​

​    ​លោក Robert បាន​ប្រាប់ Mail Online ថា នៅពេល​គាត់​មាន​អាយុ ៣០ ហើយ​ក្លាយជា​ឪពុក​គេ គាត់​ចាប់ផ្តើម​យល់​កាន់តែច្បាស់​ពី​អារម្មណ៍​របស់​ម្តាយ​លោក​។ បច្ចុប្បន្ន លោក Robert កំពុងធ្វើដំណើរ​ទស្សន​កិច្ច​នៅឯ​សហរដ្ឋអាមេរិក ហើយ​គាត់​ចង់​ចែករំលែក​បទពិសោធន៍​របស់គាត់​ដោយ​សង្ឃឹមថា វា​នឹង​អាចជួយ​ដល់​មនុស្ស​ដទៃទៀត​ឱ្យ​តស៊ូ​ក្នុង​ជីវិត​៕

​ប្រភព​៖ dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់