adverise with khmeread Unnamed

វាយ​ប្លន់​ម៉ូតូ Zoomer -X មួយគ្រឿង​បានសម្រេច​នៅ​ចោមចៅ​ទៀតហើយ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ប្រុស​ស្រី​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក Zoomer -X មួយគ្រឿង​ដោយ​នារី​ជា​អ្នក​ឌុប ហើយ​ត្រូវ​ក្រុមចោរ​មួយក្រុម មាន​គ្នា​៦​នាក់​ជិះ​​ម៉ូតូ​៣​គ្រឿង​តាម​កៀរ​រួច​វាយ​ប្លន់​យក​ម៉ូតូ​ទៅបាន​ដោយ​សុវត្ថិភាព។​

    អំពើ​ប្លន់​នេះ កើតឡើង​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី២៧ កញ្ញា ២០១៦ នៅមុខ​ក្លឹប ម៊ិ​ត​ណាយ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    តាម​សម្តី​របស់​ជនរងគ្រោះ​ឈ្មោះ ​ហ៊ុល សុខ​ខេង ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ ដេ​ពូក ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន និយាយថា​ម៉ូតូ​ដែល​បាត់បង់​នោះ​ម៉ាក Zoomer -X ពណ៌ខ្មៅ​ពាក់​លេខ​ភ្នំពេញ 1GA-0237។ ​ដំបូង​នៅមុន​ពេល​កើតហេតុ​
​ខណៈពេលដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​២​គ្រឿង​ជាមួយនិង​មិត្តភក្តិ ហើយដោយ​មិត្តស្រី​របស់គេ(ជនរងគ្រោះ)​ជា​អ្នក​ឌុប​ និង​ពួកម៉ាក​ប្រុស​ម្នាក់ទៀត​។​

    លុះ​មកដល់​ចំណុចកើតហេតុ​មុខ ក្លឹប​ម៊ិ​ត​ណាយ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូត​៣​គ្រឿង ដោយមាន​មួយគ្រឿង​ម៉ាក ឡេ​ត​ពណ៌​ស មក​កៀរ​ម៉ូតូ​ពួកគេ​ឱ្យចូល​ខាង រួច​ចុះមក​វាយ បណ្តាលឱ្យ​ពួកគេ​ភ័យ​នាំគ្នា​រត់ចោល​ម៉ូតូ ដោយ​មិនបាន​ដក​សោ​ចេញពី​ម៉ូតូ​នោះទេ ទើប​ចោរ ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់​តែម្តង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​កំណត់​មុខសញ្ញា៕

adverise with khmeread

មតិយោបល់