Perrie edwards main

Perrie Edwards និង Luke Pasqualino ចាប់ផ្តើមភ្ជាប់ចំណងស្នេហ៍ឡើងវិញ

          ក្រុមអ្នកគាំទ្រ​ហាក់ដូចជា​មិនសប្បាយចិត្ត​ទាល់តែសោះ នៅពេល​ឮថា តារាភាពយន្ត Perrie Edwards និងតារាស្រី Luke Pasqualino ចាប់ផ្តើម​ភ្ជាប់​ចំ​ណង​ស្នេហ៍​​របស់​ពួកគេ​ ប៉ុន្តែ​វាហាក់ដូចជា​មិនមែនជាទីបញ្ចប់​របស់អ្នក​ទាំង​​ពី​រនោះទេ។

          Luke បាន​និយាយសម្រាល​ពាក្យចចាមអារ៉ាម​ស្នេហា​នេះទៅជា​រឿងរបស់​មិត្តភក្តិ ប៉ុន្តែ​ប្រភព​ជា​ច្រើន​បាន​និយាយថា Perrie នៅតែ​បង្ហាញភាពស្និទ្ធស្នាល បន្ទាប់ពីអ្នកទាំង​ពីរ​ត្រូវ​បាន​គេថតឃើញ​នៅជាមួយគ្នា​នៅរង្គសាលមួយ​ក្នុងទី ក្រុងឡុងដ៍។

          ប្រភពដដែលបង្ហើបប្រាប់ថា “​ពួកគេ​ទើបនឹងជួបគ្នា​បីបួនលើក​ប៉ុណ្ណោះ ចាប់តាំងពី​នៅជាមួយគ្នា​នៅរង្គសាល Mahiki ប៉ុន្តែ​អ្វីៗ​ដំណើរ​ការ​ទៅល្អ។ ពួកគេ​បានសម្រេចចិត្ត​រក្សាស្នេហានេះឲ្យផុតពីក្រសែភ្នែក​របស់បណ្តាញព័ត៌មាន និង​នៅជា​ក្នុងលក្ខណៈ​ឯកជន​ ខណៈ​ពួកគេចាប់ផ្តើម​ស្គាល់ពីគ្នាទៅវិញទៅមក”៕

អ្នកនឹងចូលចិត្ត

មតិយោបល់