1

ចា​ប់​រំលោភ​ប្អូនថ្លៃ​ស្រី​អាយុ​១៤​ឆ្នាំ​បានសម្រេច​ជាប់​ខ្នោះ​

     បាត់ដំបង ៖ យុវជន​ម្នាក់​ត្រូវបាន ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងននៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​តា​ព្រូ​ច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​បន្ទាប់ពី​ចាប់រំលោភ​ប្អូនថ្លៃ​ស្រី​អាយុ​១៤​ឆ្នាំ​បានសម្រេច​រួចមក ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​កាក់ តុង​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​តា​ព្រូ​ច សង្កាត់​ក្តុល​ដូនទាវ​ក្រុង​-​ខេត្តបាត់ដំបង ត្រូវ​ប៉ូលិស​ឃាត់​ខ្លួ​ម​ពីបទ​រំលោភ​សេពសន្ថវ​:​បានសម្រេច​លើ​ជនរងគ្រោះ​ត្រូវជា​ប្អូនថ្លៃ​ឈ្មោះ​វ​-​ច​ភេទ​ស្រី​អាយុ ១៤​ឆ្នាំ​រស់នៅ​ភូមិ​អូរ​គ្រួស ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​៧​មករា​ឆ្នាំ​២០១៦​ម៉ោង​១១​ថ្ងៃត្រង់ ខណ​:​ពេល​ជនរងគ្រោះ​នៅ​ស៊ីឈ្នួល​កាប់​ដំឡូង​ឲ្យ​គេ​នៅ​ចំណុច​ចាប់ខ្លួន​ខាងលើ ។ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ប៉ូលិស​ក៏​ស្រាវជ្រាវ​ចាប់ខ្លួន​វ៉ៃខ្នោះ​តែម្តង ។​
     ករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​នា​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក​នេះ៕​

មតិយោបល់