adverise with khmeread Untitled 1

Jamie Verdy ប្រាប់​អា​ថ៍កំ​បាំង​ដែល​ធ្វើឱ្យ​រូបគេ​មាន​កម្លាំង​ខ្លាំង​នៅ​ថ្ងៃ​ប្រកួត​

    ​ថ្មីៗ​នេះ​គេ​បាន​ប្រទះឃើញ Jamie Verdy ទទួលទាន​ភេសជ្ជៈ​គោ​ជល់​ជាប្រចាំ​នៅ​ថ្ងៃ​ការប្រកួត យ៉ាងហោចណាស់ ៣ កំប៉ុង ដោយ​ក្នុងនោះ​រួមមាន​កាហ្វេ ២ កែវ និង​ស៊ុត​ចៀន​ផងដែរ​។​

​    ​លោក​និយាយថា "​តាំងពី​រដូវ​កាល ២០១៣/២០១៤ ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ប្រកួត​ប្រចាំថ្ងៃ ហើយ​វា​នៅតែមាន​រហូតមកទល់​ពេលនេះ​"​។​

​    ​"​ជាមួយនឹង​ទម្លាប់​មួយ​នៅ​ម៉ោង ៣ ល្ងាច​ថ្ងៃ​សៅរ៍​នៅ​ថ្ងៃ​ប្រកួត ខ្ញុំ​នឹង​ផឹក​គោល​ជល់​មួយ​កំប៉ុង ភ្លាម​នៅពេល​ខ្ញុំ​ភ្ញាក់ឡើង ៣០ វិនាទី​។ ខ្ញុំ​ទទួលទាន​អាហារ​ពេលព្រឹក​ទេ ហើយនឹង​មិន​ញ៉ាំ​អ្វី​ទាំងអស់​រហូតដល់​តែមាន​ឈី​ស និង​ស៊ុត​ចៀន​ជាមួយនឹង​សណ្ដែក​ដុត​នៅ​ម៉ោង ១១ កន្លះ​"​។​

​    ​លោក​បន្តទៀតថា "​ខណៈដែល​យើង​រង់ចាំ​ការប្រកួត​មកដល់ ខ្ញុំ​បាន​ផឹក​កាហ្វេ ២ កែវ ហើយ​ជាធម្មតា​ខ្ញុំ​ផឹក​នៅ​ហាង Marcin Wasilewski​។ យើង​ចូលទៅក្នុង​បន្ទប់​ប្ដូរ​សម្លៀកបំពាក់ ១ ម៉ោង​កន្លះ​មុនពេល​ចាប់ផ្ដើម​ការប្រកួត ហើយ​សរុបមក​ខ្ញុំ​នឹង​ផឹក​គោល​ជល់​អស់ ៣ កំប៉ុង​"​។​

​    ​"​គោល​ជល់ ៣ កំប៉ុង កាហ្វេ ២​កែវ និង​ឈី​ស និង​ស៊ុត គឺជា​អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ធ្វើការ​បានល្អ​នៅ​ថ្ងៃ​ប្រកួត​"៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់