adverise with khmeread 14518673 1131127420307465 686123512 n

បើក​ម៉ូតូ​សុខៗ​ ធាក់​យុវជន​ម្នាក់​កំពុង​ដើរ​រៃអង្គាស​លុយ​​មួយ​ជើងចំ​កណ្តាលដើមទ្រូង​សន្លប់​ធំ មូលហេតុស្ដាប់ទៅហួសចិត្ត

    កំពង់ធំ ៖ បុស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី២៧​ កញ្ញា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ល្ងាច​នៅ​ភូមិ​អូ​សំបួរ ឃុំ​ក្តី​ដូង ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា បើក​ម៉ូតូ​ធាក់​យុវជន​ម្នាក់​កំពុង​ដើរ​រៃអង្គាស​លុយ​របួសធ្ងន់។​

    ប៉ូលិស​និយាយថា ជនសង្ស័យឈ្មោះ​ ស្រ៊ន  ឌុ​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​ធ្វើស្រែ ទីលំនៅៗ ភូមិរលួស សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន បាន​ជិះ​ម៉ូតូ​តាមផ្លូវ​លើកជើង​ធាក់​មួយ​ជើង​ត្រូវចំ​ជនរងគ្រោះ ឈ្មោះ ម៉ន ឆ័​រ ភេទ​ប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ អូរ​កន្ធរ​ត្បូង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន មុខរបរ​ធ្វើស្រែ​បណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់ សន្លប់​នៅ​កន្លែងកើតហេតុ ហើយ​ត្រូវបាន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។​

    ចំណែក​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ។ ​មូលហេតុ ជនរងគ្រោះ​ដើរ​រៃ​បច្ច័យ​តាម​ផ្លូវលំ​គ្នាច្រើន​មាន​លក្ខណៈ​ចង្អៀត​ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង ក៏ជិះ​ម៉ូតូ​លឿន​ហើយ​លើកជើង​ធាក់​ចំ​កណ្តាលដើមទ្រូង​តែម្តង៕

adverise with khmeread

មតិយោបល់