ក្រចេះ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកស្នួលចាប់ខ្លួន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១២ និង២០នាទី នៅចំណុចទឹកបាស ភូមិព្រែកក្តីឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីធ្វើសកម្មភាពលួចគោរបស់អ្នកស្រុក។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ម៉េត ហៀប ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវប៉ូលិសស្រុកស្នួលចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចគោមួយក្បាលរបស់ជនរងគ្រោះ។
ចំណែកជនរងគ្រោះជាម្ចាស់គោ ឈ្មោះ នង ណារុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកស្នួលដើម្បីចាត់ការតាមនីតិវិធី៕
