adverise with khmeread Asd

លោក Gerard Houllier: Liverpool អាចនឹងលើកពាន PL នៅរដូវកាលនេះ

          លោក Gerard Houllier អតីត​គ្រូបង្វឹក​​ក្លឹប​ Liverpool ជឿថា ក្រុម​របស់ លោក Jurgen Klopp ​អាច​នឹងលើក​ពា​ន​ជើង​ឯក​ក្រប​ខណ្ឌ​​ PL ​នៅ​រដូវ​កាល​នេះ។ រហូតមក​ទល់​ពេល​នេះ Liverpool ​រកបាន​១៣​ពិន្ទុក្នុងចំណោម​ពិន្ទុ​សរុប​១៨ ដោយ​យក​ឈ្នះ​ក្រុម​ Chelsea ​និង​ក្រុម​ Arsenal ​​និង​រក​បាន​១​ពិន្ទុ​ពេល​ប្រកួត​ស្មើ​ជាមួយ​ក្រុម Tottenham ផងដែរ។

          លោក Gerard Houllier បាន​និយាយថា អ្នកអាច​មើល​ឃើញ​តាម​រយៈ​គ្រាប់បាល់​ដែល​ពួកគេ​រក​បាន។ ពួកគេ​មាន​កា​រពិសោធថ្មី ហើយ​ខ្ញុំពិតជា​ពេញ​ចិត្ត​គ្រូបង្វឹករូបនេះ​។ គាត់គឺជា​គ្រូបង្វឹក​ឆ្នើម​ម្នាក់។ ពួកគេពិតជា​ក្រុមដែលល្អ​គ្រប់គ្រាន់​ក្នុងការ​លើក​ពាន​ ។

          នៅពេលនេះ Man City ដែលជាក្រុមឈរលើកំពូលតារាង​ ជឿថា មានតែ​ក្រុម​របស់លោក Jurgen Klopp ​ទេដែល​មាន​សមត្ថភាព​ប្រជែង​យក​ពាន​ ​ជាមួយ​ក្រុម​របស់​លោក Pep Guardiola នៅ​រដូវកាល​នេះ៕  

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់