adverise with khmeread Sssss

Antonio Conte នឹងដាក់សំណើ២៥លានផោនដើម្បីផ្ទេរ Michael Keane មកជំនួសខ្សែការពារតោខៀវ

          ដើម្បីដោះ​ស្រាយ​វិបត្តិខ្សែការ​ពារ​របស់ក្លឹប Chelsea លោក Antonio Conte បាន​ចាត់ទុក​ខ្សែការ​ពារ​កណ្តា​ល Michael Keane របស់ក្លឹប Burnley ជា​គោល​ដៅ​ផ្ទេរ​​។ ខ្សែការ​ពារ Michael Keane ​វ័យ២៣​ឆ្នាំ​​អាចមាន​តម្លៃ​២៥​លាន ផោន​បន្ទាប់ពី​ Burnley បាន​បដិសេធ​សំណើរ​១៥​លាន​ផោន​របស់​ក្លឹប​ផ្សេងៗ ទៀត​កាលពីរដូវ​ក្តៅ។​

          Keane បានចាប់ផ្តើមអាជីព​នៅ​ Man Utd ហើយ​បាន​ចាក​ចេញ​កាល​ពី​ឆ្នាំ​មុន​ក្នុង​តម្លៃ​២​លាន​ផោន​ជាមួយនឹង​កិច្ច​សន្យា​បីឆ្នាំកន្លះជាមួយ ក្រុម Burnley ។ គេជឿថា ក្លឹប Burnley ប្រាកដជា​មិន​បដិសេធ​សំណើ​២៥​លានផោន​សម្រាប់ កី​ឡាករ​អង់គ្លេស​រូបនេះដែល​បាន​ជួយ​ពួកគេឲ្យ​ឡើង​មក​កាន់​ក្របខណ្ឌ​ PL កាល​ពីរដូវកាល​មុននោះទេ។

ក្រុម​ Chelsea ស្ថិតនៅក្នុងចំណោម​ក្លឹប​ដែល​មាន​បំណង​ចំណាយ​ប្រាក់​ច្រើន​សម្រាប់ខ្សែការ​ពា​រកណ្តាល​រូបនេះ​ហើយសង្ឃឹម​ថា​​ពួកគេ​នឹងអាចចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​អង់គ្លេស​រូបនេះ​នៅ​ខែមករា។ Chelsea ទំនងជាអាច​ផ្តល់​សំណើដែលមាន​តម្លៃខ្ពស់ជាង​នេះ​ជាថ្មីម្តងទៀត៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់