adverise with khmeread Untitled 1

Zlatan Ibrahimovic សុំ Mourinho សម្រាកមួយថ្ងៃ ខណៈដែលបិសាចក្រហមនឹងត្រូវប្រកួតជាមួយក្រុម Zorya Luhansk នៅថ្ងៃព្រហស្បតិ៍

          ខ្សែប្រយុទ្ធឆ្នើម​ Zlatan Ibrahimovic នឹង​ខកខាន​កា​រប្រកួត​របស់​ Man Utd នៅក្របខណ្ឌ​ Europa League នៅ​សប្តាហ៍​នេះ បន្ទាប់ពីលោក Jose Mourinho អនុញ្ញាតឲ្យ​​ខ្សែប្រយុទ្ធ​រូបនេះ​ឈប់សម្រាក​។

          បន្ទាប់ពី​លោក Mourrinho បានអបអរ​ការបង្ហាញសមត្ថភាព​កីឡាកររូប​នេះ​នៅ​ពេល​ប្រកួត​ឈ្នះ​ក្រុម​ Leicester ៤-១ កាលពីចុងសប្តាហ៍ ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​វ័យ៣៤​ឆ្នាំ​រូបនេះកំពុង​ស្ថិតនៅទីក្រុងមីលែន ទីដែល​កីឡាករ​រូបនេះ​ទទួលទានអាហារពេល​ល្ងាចនៅ​ភោជនីយដ្ឋាន​មួយ​ដែល​គ្រប់គ្រង ដោយ​ Clarence Seedorf ជាអតីត​មិត្តរួមក្លឹប AC Milan ។

          វិលត្រឡប់​មក​វិញរបស់ខ្សែបម្រើ​ Henrikh Mkhitariyan វ័យ២៧​ឆ្នាំបន្ទាប់ពី​រងរបួស​ភ្លៅ ខណៈ​ពេល​បំពេញកាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កាលពីដើម​ខែនេះ បានធ្វើឲ្យលោក Mourinho ​មាន​កម្លាំងចិត្តឡើង​វិញ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់