adverise with khmeread 1

​និស្សិត​រុស្ស៊ី​ដាក់លក់​ឡាយឡុង​ព្រហ្មចារី​ដើម្បី​យកលុយ​ទៅ​រៀន​ពេទ្យ​នៅ​បរទេស​

​    ​និស្សិត​វ័យ ២០ ឆ្នាំ​ម្នាក់​កំពុង​ដាក់​ព្រហ្មចារី​របស់​នាង​ដេញថ្លៃ​ដើម្បី​យកលុយ​ទៅ​សិក្សា​នៅ​បរទេស​។​

​    ​កញ្ញា Ariana មកពី​ប្រទេស​រុស្ស៊ី នឹង​លក់​ព្រហ្មចារី​របស់​នាង​នៅលើ​វេ​ប​សាយ​មួយ ជាមួយ​ការដេញថ្លៃ​នឹង​ចាប់ផ្តើម​ពី​តម្លៃ ១៦៩.៦៦៣ ដុល្លារ​។ ទោះយ៉ាងណា​ក្តី នាង​ក៏បាន​រក​វិធី​ផ្សេង​ដើម្បី​រកលុយ​ដែរ ប៉ុន្តែ​នាង​បានសម្រេច​ចិត្ត​ធ្វើបែបនេះ​ព្រោះ​វា​ជា​វិធី​ដ៏​ងាយស្រួល​បំផុត​ដើម្បី​រកលុយ​លឿនៗ​។​

​    ​នាង​បាន​និយាយថា "​និស្សិត​ជាច្រើន​បាន​ត្អូញត្អែរថា អំឡុង​ការសិក្សា​របស់​ពួកគេ ពួកគេ​ត្រូវតែ​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​។ អ្នក​ត្រូវតែ​ធ្វើការ​ដើម្បី​បង់លុយ​សាលា​។ ខ្ញុំ​ចង់ទៅ​ប្រទេស​ផ្សេងទៀត​សម្រាប់​ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​។ អ៊ីចឹង សាកលវិទ្យាល័យ​ច្បាស់​ជា​ថ្លៃ ហើយ​ថ្លៃ​ជួល​ផ្ទះ​នឹង​ខ្ពស់កប់ពពក​"​។​

​    ​នាង​បាន​បន្តថា "​ខ្ញុំ​ស្រមៃ​គិតថា រស់នៅ​បរទេស​នឹង​ពិបាក​ខ្លាំង ហេតុដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចង់​ដកចេញ​រាល់​ការលំបាក​ខាង​ហិរញ្ញវត្ថុ ទើប​ខ្ញុំ​អាច​ផ្តោតលើ​ការសិក្សា​ខាង​វេជ្ជសាស្ត្រ​"​។​

​    ​យោងតាម Ariana ឱ្យដឹងថា ឪពុកម្តាយ​របស់​នាង​មិនបាន​ដឹង​ពី​របៀប​ដែល​នាង​រកលុយ​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី​នៅក្រៅ​ប្រទេស​នោះទេ ប៉ុន្តែ​នឹងមិន​មាន​បញ្ហា​អ្វី​ឡើយ​ក្នុង​ការពន្យល់​អាណាព្យាបាល​ខ្លួន នៅពេល​ពួកគាត់​ដឹង​រឿងនេះ​។​

​    ​យ៉ាងណាក្តី មិត្តភក្តិ​ជិតស្និត​របស់​នាង​គឺ Lolita បាន​ដេញថ្លៃ​ព្រហ្មចារី​របស់​នាង​ជាមួយ​តម្លៃ​ចាប់ផ្តើម ១៦៩.៦៦៣ ដុល្លារ​។ ទោះជា​នាង​មាន​មិត្តភក្តិ​ចាំ​ជួយ​ក្តី នាង​បាន​ពណ៌នា​ខ្លួនឯង​ថា ជានា​រី​មាន​ភាព​ឯករាជ្យ ហើយ​នាង​មាន​អារម្មណ៍​ថា លក់​កេរ្តិ៍​ម៉ែ​ចែក​ឱ្យ​ជា​ជម្រើស​របស់​នាង​។​

​    ​Ariana ក៏បាន​និយាយថា នាង​បាន​រង់ចាំ​អស់​រយៈពេល​ដ៏​យូរ​ដើម្បី​ប្រគល់​ព្រហ្មចារី​របស់​នាង​ទៅឱ្យ​មនុស្ស​ដ៏​ត្រឹមត្រូវ​ម្នាក់ ប៉ុន្តែ​នាង​មិនបាន​ជួប​មនុស្ស​ម្នាក់​នោះ​សោះ​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់