adverise with khmeread 2

យក​រថយន្ត​មក​ទុកចោល​៣​ថ្ងៃ​មិនឃើញ​ម្ចាស់​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ​

    ភ្នំពេញ ៖ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ស្រាវជ្រាវ​ដើម្បី​រក​ម្ចាស់​ដើម​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ដែល​ជន​មិន​ស្គាល់មុខ​បើក​យកមក​ចត​ចោល​ចំនួន​៣​ថ្ងៃ​មកហើយ​មិនឃើញ​ម្ចាស់​មក​យក​វិញ​។​
    រថយន្ត​នោះ​ត្រូវបាន​គេ​យកមក​ចត​ចោល​លើផ្លូវ​បេតុង​មួយកន្លែង​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​តាំងពី​យប់​ថ្ងៃទី​៨​មករា​ឆ្នាំ​២០១៦​មកម្ល៉េះ ហើយ​នៅ​រសៀល​ថ្ងៃទី​១០​មករា​នេះ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ខណ្ឌ ។​
     ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប៉ប្រក​ត្បូង​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ចត​ចោល​មិនឃើញ​ម្ចាស់​មក​យក​នោះ​ម៉ា​ក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-3695​ ។​
   ប្រភព​បន្តថា ដោយសារតែ​រថយន្ត​នោះ​ចត​ចោល​លើផ្លូវ​៣​ថ្ងៃ​មិនឃើញ​ម្ចាស់​មក​យក​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ស្រាវជ្រាវ​ដើម្បី​ដឹង​ការពិត​ថា​រថយន្ត​នោះ​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ពិតប្រាកដ​។​
    នា​ល្ងាច​ថ្ងៃ​ដដែល​នេះ​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹងថា រថយន្ត​នោះ​មានការ​ពាក់ព័ន្ធ​ជួល​ឲ្យ​ជនជាតិ​ចិន​បន្ត ពីព្រោះ​មាន​ចិន​២​នាក់​ប្រុស​ម្នាក់​ស្រី​ម្នា​ក់មក​អះអាងថា​ជា​រថយន្ត​ខ្លួន​តែ​សមត្ថកិច្ច​មិនទាន់​ធ្វើការ​ប្រគល់​ឡើយ​រង់ចាំ​ម្ចាស់​ដើម​មាន​ឯកសារ​រថយន្ត​បញ្ជាក់​ត្រឹមត្រូវ​ទើប​ធ្វើ​ប្រគល់​ពីព្រោះ​សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​នៅឡើយ​៕

adverise with khmeread

មតិយោបល់