adverise with khmeread Untitled 1

Islam Slimani របស់ Leicester តាម​ចងពៀរ Casillas ដល់ Porto ខណៈ​ជើងឯក​អង់គ្លេស​បំបាក់​ក្រុម​មកពី​ព័រ​ទុយ​ហ្គា​ល់​ឡើងមក​លេខ​១​ក្នុង​ពូ​ល​

    ​កាលពី​រាត្រី​ថ្ងៃ​អង្គារ​កីឡាករ Islam Slimani បាន​បំប៉ោង​សំណាញ់ Porto មួយ​គ្រាប់​ជួយ​ឱ្យ Leicester ទទួលបាន​បី​ពិន្ទុ​ក្នុង​ក្របខ័ណ្ឌ Champion League ពូ​ល G ។​

​    ​ខ្សែប្រយុទ្ធ​រូបនេះ​ទទួលបាន​រហស្សនាម​ថា អ្នក​ពិឃាត​នាគរាជ (Dragon Slayer) បន្ទាប់ពី​ជួយ Leicester យក​បី​ពិន្ទុ ហើយ​ជា​គ្រាប់​ទី ៦ របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ​ផងដែរ​។​

​    ​កីឡាករ​រូបនេះ​រកបាន ៥ គ្រាប់​ត្រឹមតែ​បី​ប្រកួត​ប៉ុណ្ណោះ កាល​លេង​ឱ្យ​ក្លឹប Sporting Lisbon ប៉ះ​ជាមួយនឹង Porto មុនពេល​តម្លៃ​ខ្លួន​របស់គាត់​ឡើងដល់ ២៩ លាន​ផោន​នៅពេលដែល Leicester ទិញយក​។​

​    ​ដោយឡែក​នេះ​ក៏​ជា​លើកដំបូង​របស់​គ្រូបង្វឹក Leicester លោក Claudio Ranieri ដែល​ដឹកនាំ​ក្រុម Leicster ឱ្យ​ឈ្នះ​ក្នុង​ទឹកដី​របស់ខ្លួន​ជា​លើក​ទី ១ ក្នុង​ក្របខ័ណ្ឌ Champion League​។​

​    ​គួរ​បញ្ជាក់ថា គ្រាប់​បាល់​យប់មិញ​របស់ Islam Slimani គឺជា​គ្រាប់​ទី ៥ ផងដែរ ដែល​កីឡាករ​រូបនេះ​ស៊ុត​ចូល​អ្នកចាំទី Casillas របស់ Porto៕

 

adverise with khmeread
ប្រភព៖ espnfc

មតិយោបល់