adverise with khmeread Untitled 1

ល្អ​ឬ​អាក្រក់​? នាយក​សាលា​អង់គ្លេស​សម្រេច​លែងឱ្យ​មាន​លំ​ហាត់​ធ្វើ​នៅផ្ទះ ព្រោះ​គ្រូ​អត់​មាន​ពេល​ត្រៀម​បង្រៀន និង​កែ​លំ​ហាត់​

    ​សាលា​មួយ​បាន​បញ្ឈប់​លែងឱ្យ​មាន​លំ​ហាត់​ធ្វើ​នៅផ្ទះ​ដល់​សិស្ស​ព្រោះ​នាយិកា​សាលា​និយាយថា លោកគ្រូ​អ្នកគ្រូ​មិនមាន​ពេល​កែ​កិច្ចការ​ទាំងនោះ និង​រៀបចំ​មេរៀន​សម្រាប់​បង្ហាត់​សិស្ស​ទេ​។​

​    ​លោកស្រី Catherine Hutley នាយិកា​សាលា Philip Morant School and College ក្នុង​ទីក្រុង Colchester ប្រទេស​អង់គ្លេស​អះអាងថា ការលុបចោល​កិច្ចការ​ផ្ទះ​នឹង​អនុញ្ញាតឱ្យ​បុគ្គលិក​សាលា​ប្រើពេល​វេលា​ទំនេរ​របស់ខ្លួន​ដើម្បី​រៀបចំ​មេរៀន​ល្អៗ​សម្រាប់​បង្រៀន​សិស្ស​។​

​    ​សាលា​នេះ បានធ្វើ​បែបនេះ​គឺ​ដើម្បី​កាត់បន្ថយ​បញ្ហា​ផ្លូវចិត្ត​របស់​សិស្ស​។ សិស្ស​ខ្លះ​បាន​បន្ថែម​ម៉ោង​នៅ​សាលា​ដើម្បី​ធ្វើ​កិច្ចការ​ផ្ទះ​ឱ្យ​ចប់​រួចរាល់​។​

​    ​អ្នកស្រី​បាន​និយាយថា គាត់​ទទួលស្គាល់ថា ការកែប្រែ​នេះ​គឺជា​រឿង​ដ៏​ចម្រូងចម្រាស ប៉ុន្តែ​និយាយថា​ពេញ​ចិត្តនឹង​យុទ្ធសាស្ត្រ​ច្នៃប្រឌិត​ថ្មី​នេះ និង​ជឿជាក់ថា សិស្ស​អាយុ ១១ ទៅ ១៨ ឆ្នាំ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​យុទ្ធសាស្ត្រ​ថ្មី​នេះ​។​

​    ​គាត់​បាន​និយាយថា "​ការងារ​របស់​គ្រូបង្រៀន​ម្នាក់​គឺ​ពិតជា​ពិបាក​ខ្លាំងណាស់​។ គ្រូបង្រៀន​ម្នាក់​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បង្រៀន​សិស្ស ដាក់​លំ​ហាត់ កែ​លំ​ហាត់ និង​រៀបចំ​មេរៀន​នោះទេ​។ នេះ​គឺជា​ការបោះ​ជំហាន​មួយទៀត​ចេញពី​ទម្លាប់​បុរាណ ប៉ុន្តែ​យើង​នឹងមិន​ធ្វើ​អ្វីដែល​នឹង​រារាំង​ដល់​ដំណើរការ​សិក្សា​របស់​សិ​ស្ស​យើង​ឡើយ​"​។​

​    ​គាត់​បាន​បន្តថា "​យើង​មាន​គ្រូបង្រៀន​ដែលមាន​ការប្តេជ្ញាចិត្ត និង​លះបង់​ខ្ពស់ ដែល​អាច​រក​ពី​គាត់​បាន​។ ពួកគាត់​ប្រឹងប្រែង​ធ្វើការ​រៀងរាល់​ម៉ោង ប៉ុន្តែ​ការរៀបចំ​មេរៀន​អាចធ្វើឱ្យ​ពួកគាត់​ខកខាន​កិច្ច​តែង​ការណ៍​។ យើង​ចង់ឱ្យ​កិច្ច​តែង​ការណ៍​ជា​អាទិភាព​លេខ ១ ដូច្នេះ​គ្រូៗ​ទាំងអស់​អាច​រៀបចំ​សម្រាប់​តម្រូវការ​សិស្ស​នីមួយៗ និង​បន្ត​ជំរុញ​ភាព​រីកចម្រើន​របស់​សិ​ស្សរៀង​រាល់ថ្ងៃ​"​។​

​    ​លោកស្រី Hutley បាន​និយាយថា ការរៀន​នៅក្រៅ​ម៉ោង​សាលា​នឹងត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត​តាមរយៈ​វេ​ប​សាយ​សាលា ហើយ​សិស្ស​ដែល​ខិតខំ​ប្រែង​ប្រែង​ជាងគេ​នឹង​ទទួលបាន​រង្វាន់​។​

​    ​សាលា​នេះ ដែលមាន​សិស្ស​សរុប​ចំនួន ១.៦៥០ នាក់ និង​ត្រូវបាន​វាយតម្លៃ​គុណភាព​ល្អ បាន​លុបបំបាត់ ការដាក់​ពិន្ទុ​សិក្សា (​មិន​ខ្វល់​ជាប់​ធ្លាក់​) និង​ការប្រើប្រាស់​ទូរស័ព្ទដៃ​ផងដែរ សំខាន់​ឱ្យតែ​សិស្ស​មានចំណេះ​អាចអនុវត្ត​បាន​៕

adverise with khmeread

មតិយោបល់