adverise with khmeread 14453946 1131214473632093 1143304290 o

ជិះ​ម៉ូតូ មកចាក់​ប្រេងសាំង​រពឹសដៃ​លួច​ទូរស័ព្ទ​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី​លួច​យក​ទូរស័ព្ទដៃ​កាលពី​ថ្ងៃទី​២៧ ​កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​តូប​លក់​សាំង ផ្លូវ​មុន្នី​រ៉េត ក្រុមទី​០៤ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ បានទទួល​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ គង់ រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ​រថយន្ត​ដឹក​ទឹក​ផ្លើ​ឈើ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិបា​គូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពីបទ​លួច​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​សាំ​សុង​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ឆាត ប៊ុនធឿន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​សាំង ស្នាក់​នៅផ្ទះ​លេខ​៥៩​អឺ​០​ហ្សិត ផ្លូវ​លេខ​១៦៦ ភូមិ ១ សង្កាត់ អូរ​ឬ​ស្សី​៣ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ ។​

    ឆាត ប៊ុនធឿន ​បាន​ប្រាប់​ប៉ូលិស​ថា កាលពី​ថ្ងៃទី​២៧​ ​កញ្ញា​ ២០១៦ វេលា​ម៉ោង​២​រសៀល​នៅ​ចំណុច​តូប​លក់​សាំង ផ្លូវ​មុន្នី​រ៉េត ក្រុមទី​០៤ ភូមិ ដំណាក់​ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេលដែល​គាត់​ដាក់​ទូរស័ព្ទដៃ​សាក​ថ្ម​នៅ​កន្លែង​លក់​សាំង ហើយ​ជនសង្ស័យ​បាន​ចូលមក​ចាក់​សាំង​បាន​លួច​យក ហើយ​រត់គេចខ្លួន។​

    តែ​ត្រូវបាន​គាត់​និង អ្នកដំណើរ ដេញតាម​ឃាត់ខ្លួន​បាន​យកមក​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចាត់ការ​តាមច្បាប់។ ​ហើយ​ចំពោះ​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​សាំង​សុង ពណ៌​ស ដែល​ជនសង្ស័យ​លួច បាន​ជ្រុះ​តាមផ្លូវ​បាត់​រក​មិនឃើញ។ ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​រួមមាន ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្មាស់ ពណ៌ខ្មៅ លេខ​តួ​+​លេខ​ម៉ាស៊ីន​ 605448 ពាក់​ស្លាក​លេខ​ភ្នំពេញ 1H -2174 និង ទូរស័ព្ទដៃ​ចាស់​ចំនួន ០៣ គ្រឿង​ជា​របស់​ជនសង្ស័យ៕

adverise with khmeread

មតិយោបល់