Unnamed %281%29

លាក់​គ្រឿងញៀន​នៅ​នឹង​ដៃ​កង់​...​នៅតែ​ប៉ូលិស​រកឃើញ​

    កណ្តាល ៖ ជ​នស​ង្ស័​យម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក និង​ចែកចាយ គ្រឿងញៀន​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃទី​២៧ ​កញ្ញា​ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់​នៅ​ចំណុចកើតហេតុ ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​លាង ទី ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​(​ខ្មែរ​)​មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ វត្ថុតាង​ដកហូត​១.​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស​ចំនួន​០២​កញ្ជប់​តូច​, ២.​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ម៉ាក ​NOKIA ​ចុច​ពិល​ពណ៌​ក្រហម​ខ្មៅ​ និង​៣.​កង់​មួយគ្រឿង​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គគី​រ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ឃុំ​គគីរ​ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃុំ​គគីរ។ ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ឃើញ​ជនសង្ស័យ​ជិះ​កង់ តែម្នាក់ឯង​។​

    ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ប៉ូលិស​ប៉ុស្តិ៍​គគីរ​ក៏បាន​ធ្វើការ​ឆែកឆេរ​ជនសង្ស័យ​ និង កង់ ស្រាប់​ឃើញ​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស ​(​ស​ង្ស័យគ្រឿង​ញៀ​) ​រំ​ស្ក​ត់​ពណ៌​ខ្មៅ​ជាប់​នឹង​ដៃ​កង់​ចំនួន​០២​កញ្ចប់​តូច។​

    ឃើញ​ដូច្នេះ​កម្លាំង​ប៉ុស្តិ៍​គគីរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង វត្ថុតាង​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ រួច​បញ្ជូន​ជនសង្ស័យ​ខាងលើ និង វត្ថុតាង​ទៅកាន់​អធិកា​រដ្ឋា​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

មតិយោបល់