adverise with khmeread Unnamed %281%29

ស្ទះ​ដល់ក​....​បន្ទាប់ពី​ឡាន​ក្រឡាប់​នៅ​ស្រុក​កៀនស្វាយ​

    កណ្តាល ៖ រថយន្ត​មួយគ្រឿង​បាន​ក្រឡាប់​នៅ​ម៉ោង​ប្រហែល​១២​យប់​ឈានចូល​ថ្ងៃទី​២៨ កញ្ញា​ ឆ្នាំ​២០១៦​នេះ​ បណ្ដាល​ឱ្យកកស្ទះ​ចរាចរណ៍​រហូត​ដល់​ព្រឹក​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ 33-34 ស្ថិតក្នុង​ភូមិ​ព្រែក​ប៉ុស្ដិ៍​ឃុំ​បន្ទាយដែក ​ស្រុក​កៀនស្វាយ តែ​មិន​បណ្ដាល​ឱ្យមាន​អ្នករងរបួស។​

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក ​HYUNDAY ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-0032 បើកបរ​ដោយ​ឈ្មោះ​ រស់ អាន​ ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ ​មាន​ទីលំនៅក្នុង​ខេត្តកំពង់ស្ពឺ បើក​ចេញពី​បាវិត ទៅ​ភ្នំពេញ។



    លុះ​មកដល់ ចំណុចកើតហេតុ​អ្នកបើករថយន្ត បាន​បើក​គេច រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ (​អាច​អ្នកបើក​ស្រវឹង បាន​បើក​ចូល​)​បណ្ដាលឱ្យ​រថយន្ត​បង្កហេតុ​ក្រឡាប់ នៅ​ម៉ោង​ប្រហែល​១២​យប់ ឈានចូល​ថ្ងៃទី​២៨​ កញ្ញា ​ឆ្នាំ​២០១៦។​

    ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត បាន​យក​រថយន្ត​មក​ស្ទួ​ច ចំនួន​២​គ្រឿង​ដាក់​នៅលើ​ផ្លូវជាតិ​កន្លែង​កើតហេតុ ដោយនៅ​ព្រឹក​ថ្ងៃកើតហេតុ​មាន​ប្រជាពលរដ្ឋ​ចេញ​ធ្វើ​ចរាចរណ៍​តាមផ្លូវ​ច្រើន​ទើប​បណ្ដាល​ឱ្យ​កកស្ទះ​នៅ​ចំណុចកើតហេតុ​។ ដោយមាន​ការអន្តរាគមន៍ ពី​សមត្ថកិច្ច​ទើប​អាច​រំដោះ​ការកកស្ទះ​នៅ​គោលដៅ​កើតហេតុ​បាន​៕

adverise with khmeread

មតិយោបល់