adverise with khmeread 14470836 1131263010293906 2024531501 n

ចាប់​នាងក្រមុំ​ម្នាក់​លួច​ទូរស័ព្ទ​និង​លុយ​របស់​ជនជាតិ​ឥណ្ឌា​

    ព្រះសីហនុ ៖ នាងក្រមុំ​ស្រស់ស្អាត​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​២៧ ​កញ្ញា​ ឆ្នាំ​២០១ ​វេលា​ម៉ោង​១​នៅក្នុង​បន្ទប់​ជួល​ផ្ទះសំណាក់ ឡូ​រ៉ូ​ប៉ា​ក្រុម​១៥ ​ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ប្រាក់ និង​ទូរ​ស័ព្ទ​ដៃ របស់​ជនជាតិ​ឥណ្ឌា។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ANG SISHiSH CHALIHA ភេទប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​អាជីវករ​នៅ​ស្រុក មក​ស្នាក់នៅ​បន្ទប់​ខាង​លើ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ សេង ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ក្រុម​៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​សកម្មភាព​លួច​យកប្រាក់​និង​ទូរស័ព្ទដៃ​ទុក​នៅ​លើ​តុ ពេល​ជនរងគ្រោះ​ដេកលក់។​

    វត្ថុតាង​ចាប់យក​បាន ទូរស័ព្ទ ដៃ​ម៉ាក ​MOTOROLA ពណ៌​ស និង​ប្រាក់​ចំនួន​ ៥០០ដុល្លារ។​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ប៉ូលិស​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​ដើម្បី​បន្ត​និតិ​វិធី៕

adverise with khmeread

មតិយោបល់