adverise with khmeread 1

BBC បំបាក់ MSN បន្ទាប់ពី​ស៊ុត​បាន​ប្រាំ​គ្រាប់​ឲ្យ​ក្រុម Real Madrid កាលពី​ម្សិលមិញ​

​សមរភូមិ​ប្រយុទ្ធ​គ្នា​ដ៏​អស្ចារ្យ​រវាង​កីឡាករ​ខ្សែប្រយុទ្ធ​កំពូលៗ​ក្នុង​ពិភពលោក​មកពី​ក្លឹប Real Madrid និង Barcelona បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​កីឡាករ Messi, Suárez និង Neymar (MSN) បា​នរក​គ្រាប់​បាល់​ក្នុង​ក្របខ័ណ្ឌ La Liga រដូវ​កាល​នេះ​បាន ៣៩ គ្រាប់ (៩+១៥+១៥) ខណៈដែល​ខ្សែប្រយុទ្ធ​មកពី​ក្លឹប​អធិរាជ​ស កីឡាករ Bale, Benzema និង Cristiano Ronaldo (BBC) បាន​វារ​ដាច់ MSN បន្ទាប់ពី​ជ័យជម្នះ ៥-០ ទៅលើ​ក្រុម Deportivo ដោយ​ពួកគេ​រកបាន ៤០ គ្រាប់ (១២+១៤+១៤)​។​

​កំពូល​កីឡាករ Messi ជា​តួឯក​កាលពី​ម្សិលមិញ​បន្ទាប់ពី​ក្រុម Barcelona បាន​បំបាក់​ក្រុម Granada ដល់​ទៅ ៤-០ ជាមួយនឹង​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ធ្វើបាន Hat-Trick នៅ​ទឹកដី Camp Nou​។ កីឡាករ​សញ្ជាតិ​វែ​ល Gareth Bale ក៏បាន​ធ្វើការ​ឆ្លើយតប​ទៅ Messi វិញ ដោយ​ធ្វើបាន Hat-Trick ដែរ ដោយ ២ គ្រាប់​ក្នុងចំណោម ៣ គ្រាប់​របស់គេ​រកបាន​ដោយ​ការ​តែ​តប​ញ្ជូ​ល​ទី​។​

​ក្រុម Real Madrid ក្នុង​ពាក់កណ្តាល​រដូវ​ល​កាល​នេះ​រកបាន ៥២ គ្រាប់​ហើយ ខណៈ​ក្រុម​អ្នកមាន​បុណ្យ​រកបាន ៤៤ គ្រាប់ ប៉ុន្តែ​ក្រុម Barcelona នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ ដែល​នឹងត្រូវ​ប៉ះ​ក្រុម Sporting Gijon ក្នុង​ខែកុម្ភៈ​ខាងមុខ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់