adverise with khmeread 2

ប៉េតង់​កម្ពុជា​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី នៅ​វៀតណាម​

​    ​វៀតណាម​៖ កីឡា​ប៉េតង់​កម្ពុជា​រកបាន​មេដាយមាស និង​មេដាយ​សំរឹទ្ធិ​បន្ថែមទៀត ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី 5th ASIAN Beach Games នៅ​ដា​ណាំង​ប្រទេស​វៀតណាម កាលពី​ល្ងាច​ថ្ងៃទី ២៧​កញ្ញា​ម្សិលមិញ​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​។​

​    ​កីឡាករ សុខ ច័ន្ទ​មាន បាន​ដណ្តើម​មេដាយមាស​បន្ទាប់ពី​យក​ឈ្នះ​លើ​កីឡាករ​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល​បច្ចេកទេស​៣២​ទល់​១០​។ ចំណែក​កីឡាការិនី កែ ឡេង បាន​ចាញ់​កីឡាការិនី​មកពី​ប្រទេស​ចិន​ក្នុង​លទ្ធផល​បច្ចេកទេស ២៨​ទល់​៣៨ ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នេះដែរ​។​

​    ​សម្រាប់​ប្រភេទ​កីឡា​ប៉េតង់​កម្ពុជា​ដណ្តើម​មេដាយ​៤​គ្រឿង​ហើយ លើក​ទី​៥​នៅ​ទីក្រុង​ដា​ណាំង គឺ​មេដាយមាស​មួយគ្រឿង មេដាយប្រាក់​មួយគ្រឿង និង​មេដាយ​សំរឹទ្ធិ​២​គ្រឿង ក្នុង​ប្រភេទ​ប៉េតង់​តែម្តង​។​

​    ​ចំពោះ​ប្រភេទ​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​វិញ​នោះ​កម្ពុជា​បាន​បាត់បង់​ឱកាស​ក្នុងការ​ឡើងទៅ​ប្រកួត​នៅ វគ្គ​បន្ត​បន្ទាប់ពី​បាន​ចាញ់​៣​លើក​នៅក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​រួចមក​។  ក្រុម​កម្ពុជា​បាន​ចាញ់​ក្រុម​មកពី​ប្រទេស​ថៃ ចិន និង​អា​ហ្វ​ហ្គា​នី​ស្ថាន នៅក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ជាហេតុ​នាំ​ឲ្យ​ក្រុម​តំណាង​កម្ពុជា មិនអាច​បន្តទៅ​ប្រកួត​នៅ​វគ្គ ក្រោយ​ទៀត​បានឡើយ​។​

​    ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព័​ត្រ ក្រុមកីឡា​វាយ​គូ​បុរស​កម្ពុជា ថោង ឈឿន និង ហេង 
​ថា បាន​ប្រកួត ចាញ់​ក្រុម​កីឡាករ​មកពី​ប្រទេស​ថៃ ក្នុង​លទ្ធផល​បច្ចេកទេស ៧​ទល់​១៣​។ វិញ្ញាសា​វាយ​គូ​បុរស ធ្វើ​ឲ្យ​កម្ពុជា ទទួលបាន​ត្រឹម មេដាយ​សំរឹទ្ធិ​។ វិញ្ញាសា​វាយ​គូ​នារី កីឡាការិនី អ៊ុក ស្រីមុំ និង​កីឡាការិនី អ៊ុន ស្រី​យ៉ា ក៏បាន ប្រកួត​ចាញ់​កីឡាការិនី​មកពី​ប្រទេស​ម៉ាឡេស៊ី ក្នុង​លទ្ធផល​បច្ចេកទេស ២​ទល់​១៣ កម្ពុជា​ទទួលបាន មេដាយ សំរឹទ្ធិ​ដែរ​។​

​    ​ដោយឡែក​ក្រុមកីឡា​បាល់ទះ​មិន​ទទួលបាន​ជ័យជម្នះ​ទេ ក្នុង​២​ប្រកួត​របស់ខ្លួន​នៅថ្ងៃនេះ ដោយ​ប្រកួត លើក​ទី​១​ជាមួយ​ក្រុម​មកពី​ប្រទេស​ថៃ​ក្នុង​លទ្ធ​លប​ច្ចេកទេស ១​សិត​ទល់​២​សិត ក្នុង​ពិន្ទុ ២១​ទល់​១៨, ១៧​ទល់ ២១ និង​៩​ទល់​១៥ ។ មួយ​ប្រកួត​ទៀត​ចាញ់​ក្រុម​មកពី​ប្រទេស​ចិន ០-២ ក្នុង​ពិន្ទុ​១៤​ទល់​២១ និង​១៦​ទល់​២១៕

adverise with khmeread

មតិយោបល់