adverise with khmeread Andy lau

លី តៅហួស្តីបន្ទោសសន្តិសុខដែលរារាំងអ្នកគាំទ្រមិនឲ្យយកបាច់ផ្កាមកជូន

            តារា​ភាព​យន្ត​ហុងកុងជើងចាស់ Andy Lau បាន​ប្រលះ​សន្តិសុខ​ដែល​ព្យា​យាម​រារាំង​មិន​ឲ្យ​អ្នក​គាំទ្រ​ម្នាក់​ជូន​បាច់ផ្កា​ឲ្យលោក ខណៈ​ពេល​លោក​ឈរ​នៅ​លើ​ឆាក​សម្រាប់​កម្មវិធី​ចាក់បញ្ចាំង​ភាព​យន្ត “Mission Milano” ។

 

            Andy Lau មាន​អារម្មណ៍​ហាក់ដូចជារងនូវ​រំខានដោយ​សារ​អ្វីមួយ។ លោក​ក៏​ក្រ​ឡេក​មើល​ចុះក្រោម​។ ពេលនោះ​លោកប្រទះឃើញ​សន្តិសុខ​ម្នាក់​បាន​រារាំង​អ្នកគាំទ្រ​ម្នាក់​មិន​ឲ្យ​ឡើង​លើ​ឆាក​ដើម្បីជូន​បាច់​ផ្កា​ដល់ខ្លួន។ ខណៈ​ពេល​តារា​ផ្សេងៗទៀត​ហាក់ដូចជា​អរគុណចំពោះការ​ទប់ស្កាត់​អ្នក​គាំទ្រ​ដែល​រញ៉េរញៃ​​ ប៉ុន្តែ Andy តែងតែ​បង្ហាញ​ការ​រាក់ចំពោះ​អ្នក​គាំទ្រ​របស់លោក។

 

            Andy បាន​ស្រែក​គំហកដាក់​សន្តិសុខ​រូបនោះ ដែល​លោកមាន​អារម្មណ៍​ថា ហាក់ដូចជា​តឹងតែង​ពេកចំពោះអ្នកគាំទ្រ​របស់លោក ហើយ​មើលទៅហាក់ដូចជា​ខឹងខ្លាំងមែនទែន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់