adverise with khmeread 1

​ញាក់សាច់​របស់​ជប៉ុន​! ប្រទេស​ដែល​ល្បី​ខាង​គ្រោះធម្មជាតិ​មួយ​នេះ​មាន​គម្រោង​ទាញ​ថាមពលអគ្គីសនី​ពី​ព្យុះ​ទី​ហ្វុ​ង​

​    ​លោក Atsushi Shimizu បាន​និយាយថា ព្យុះ​ទី​ហ្វុ​ង​ជារឿយៗ​តែង​បង្ក​គ្រោះមហន្តរាយ ប៉ុន្តែ​នេះ​មិនមាន​ជា​ករណី​របស់​វិស្វករ​រូបនេះ​ចង់​លើក​យកមក​និយាយ​នោះទេ​។ គាត់​ជឿថា កម្លាំង​ព្យុះ​ធម្មជាតិ​ដ៏​ខ្លាំង​នេះ​អាចជួយ​ដោះស្រាយ​បញ្ហា​ថាមពលបៃតង​របស់​ជ​ប៉ុន​បាន​។​

​    ​លោក Shimizu បាន​បង្កើត​តួប៊ីន​ទី​ហ្វុ​ង​របស់​ពិភពលោក​ដំបូង​គេ​។ ម៉ាស៊ីន​ដែលមាន​តួ​រឹងមាំ និង​មាន​រាង​ដូច​ម៉ាស៊ីន​វាយ​ពងមាន់​នេះ មិន​ត្រឹមតែ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ទប់ទល់​នឹង​កម្លាំង​ដ៏​ខ្លាំងក្លា​របស់​ព្យុះ​នោះទេ ប៉ុន្តែ​វា​ក៏​ទាញយក​ថាមពល​ពី​ព្យុះ​នេះ​ផងដែរ​។​

​    ​យោងតាម​មន្ទីរពិសោធន៍​ដែន​មហាសមុទ្រ និង​ឧតុនិយម​មហាសមុទ្រ​អា​ត្ល​ង់​តិច​បានឱ្យដឹងថា ព្យុះ​ទី​ហ្វុ​ង​កាច​មួយ​ផលិត​កម្រិត​ថាមពល​ស៊ី​នេ​ទិច​មួយ​ដែលមាន​តម្លៃ​ស្មើ​ថាមពលអគ្គីសនី​ពាក់កណ្តាល​ពិភពលោក​ឯណោះ​។​

​    ​លោក Shimizu ក៏បាន​និយាយថា ថាមពល​ពី​ព្យុះ​ទី​ហ្វុ​ង​មួយ​អាច​ផ្គត់ផ្គង់​ថាមពល​ប្រទេស​ជប៉ុន​បាន ៥០ ឆ្នាំ​។​

​    ​លោក​បន្តថា លោក​នឹង​ដំឡើង​ម៉ាស៊ីនភ្លើង​បំ​លែង​ថាមពល​ព្យុះ​ទី​ហ្វុ​ង​នេះ​នៅ​ឆ្នាំ ២០២០ នៅ​កីឡដ្ឋាន​សម្រាប់​ទទួល​កីឡា​អូឡាំពិក​ក្នុង​ទីក្រុង​តូ​ក្យូ​។​

​    ​គួរ​បញ្ជាក់ថា ប្រទេស​ជប៉ុន​មិនដែល​មាន​ប្រវត្តិ​ដាច់​ភ្លើង​ងងឹត​ស្រុក​ម្តងណា​ឡើយ នេះ​គឺ​ដោយសារ​ជនជាតិ​នេះ​ពូកែ​ខាង​ច្នៃប្រឌិត​បង្កើត​ថាមពល​ចេញពី​ធម្មជាតិ​៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់