adverise with khmeread 1

Griezmann លាតត្រដាង​ថា គាត់​បារម្ភ​ប្រសិនបើ​លោក Simeone ឈប់​ដឹកនាំ Atletico

​    ​តារា​ប្រចាំ​ក្រុម Atletico Madrid កីឡាករ Antoine Griezmann ធ្លាប់​ខ្លាច​ថា ការផ្ទេរ​ទៅកាន់​ក្លឹប PSG របស់​គ្រូ​បង្គោល​របស់​ក្លឹប​គឺ​លោក Diego Simeone បាន​រួចរាល់​កាលពី​ប៉ុន្មាន​ខែ​មុន​។ 

​    ​Simeone បាន​បង្កឱ្យមាន​ភាព​ជ្រួលច្របល់ នៅពេល​គាត់​បាន​អះអាងថា គាត់​នឹង​ពិចារណា​អំពី​អនាគត​របស់ខ្លួន ក្រោយពី​ក្រុម​របស់គាត់​ទទួលរង​បរាជ័យ​វគ្គ​កាត់សេចក្តី​បាល់​ប៉េ​ណា​ល់​ទី​ក្រោម​ស្នាដៃ​អធិរាជ Real Madrid ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​ទ្វីបអឺរ៉ុប Champions League កាលពី​ខែឧសភា​។​

​    ​មានការ​រំពឹង​ទុកជា​ច្រើន​ថា អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ អាច​នឹង​ជំនួស​តំណែង​របស់លោក Laurent Blanc នៅឯ PSG​។ យ៉ាងណាក្តី គាត់​បានសម្រេច​ចិត្ត​បន្ត​អនាគត​ជាមួយ Atletico ព្រោះ​ក្លឹប​អ្នក​មាននៅ​បារាំង​មួយ​នេះ​បានតែងតាំង​លោក Unai Emery ជា​អ្នកចាត់ការ​ថ្មី​របស់​ពួកគេ​។​

​    ​Griezmann ដែល​ធ្លាប់​ជាប់ទាក់ទង​នឹង​ការផ្ទេរ​ទៅកាន់​ក្លឹប​ខ្លាំង​បារាំង​មួយ​នេះ​ដែរនោះ បានបង្ហាញ​អារម្មណ៍​ធូរស្រាល​នៅពេល Simeone ជ្រើសរើស​ដើម្បី​បន្ត​ជាមួយ​ក្លឹប​។​

​    ​នៅពេល​គាត់​ត្រូវបាន​ចោទសួរ​ពី​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​អ្នកចាត់ការ​ខ្លួន Griezmann បាន​ប្រាប់​កាសែត Onda Cero យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​បាន​ស្ថិតក្នុង​យុទ្ធនាការ​ពានរង្វាន់​អឺរ៉ុប ហើយ​នៅក្នុង​ប្រទេស​បារាំង​ពួកគេ​បាន​និយាយថា កិច្ចព្រមព្រៀង​របស់លោក Simeone ជាមួយ PSG ជិត​រួចរាល់​ហើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​ពិតជា​ខ្លាច​ណាស់​បើសិន​គាត់​មិន​នៅ​ក្លឹប​ទៀត​។ ខ្ញុំ​នៅតែ​ត្រូវការ​ធ្វើការ​ជាមួយ​គាត់ រៀន​ពី​គាត់​។ Atleti ត្រូវការ​គាត់​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​បន្ត​ជាមួយ​ក្លឹប ហើយ​គាត់​បាន​ពិភាក្សា​ជាមួយ​ក្លឹប ហើយ​អ្វីៗ​គ្រប់យ៉ាង​នឹង​ល្អ​ដូចដើម​។ ការសន្ទនា​នេះ​ធ្វើឱ្យ​ខ្ញុំ​ធូរចិត្ត​ខ្លាំងណាស់​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់