adverise with khmeread 1

Grujic និយាយថា​អារម្មណ៍​ក្នុងការ​ប្រកួត​ដំបូង​របស់គាត់​នៅលើ​ទឹកដី Anfield គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​បំផុត​

​    ​Marko Grujic បាន​សិក្សា​អំពី​វីដេអូ​នៃ​បរិយាកាស​នៅលើ​ទឹកដី Anfield មុនពេល​ដែល​គាត់​បាន​ចុះហត្ថលេខា​ជា​ហង្ស​ក្រហម Liverpool ហើយ​ខ្សែបម្រើ​កណ្តាល​រូបនេះ ពិតជា​មិនមាន​ការខកចិត្ត​នោះឡើយ​ពេលដែល​គាត់​ទទួលបាន​បទពិសោធន៍​ពី​បរិយាកាស​នេះ​ពិតៗ​ជាដំបូង​ក្នុង​អាជីព​របស់គាត់​។​

​    ​តារាបាល់ទាត់​វ័យ ២០​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​នៅក្នុង​ទឹកដី​ថ្មី​របស់គាត់​ជា​លើកដំបូង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្នុងនាម​ជា​កីឡាករ​បម្រុង​ដែល​ប្តូរ​ចូល​នៅ​តង់​ទី​ពីរ អំឡុង​ជ័យជម្នះ ៥-១ ទៅលើ Hull City​។​

​    ​Grujic បាន​ប្រាប់​វេ​ប​សាយ Liverpoolfc.com របស់​ហង្ស​ក្រហម​ថា "​គ្រប់​កីឡាករ​គ្រប់រូប និង​មនុស្ស​គ្រប់គ្នា​ក្នុង​កីឡដ្ឋាន​បាន​រីករាយ​នឹង​ការប្រកួត​"​។​

​    ​រូបគេ​បាន​បន្តថា "​វា​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​នៅពេល​អ្នក​ងើប​ចេញពី​កៅអី​បម្រុង​។ វា​គឺជា​ការប្រកួត​ដំបូង​របស់ខ្ញុំ​នៅលើ​ទឹកដី Anfield ហើយ​អារម្មណ៍​មួយ​នេះ​គឺ​ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​បានឮ​អំពី​បរិយាកាស និង​បាន​ឈរ​មើល​ការប្រកួត​មួយចំនួន​មុន​ពេលដែល​ខ្ញុំ​បាន​ចុះហត្ថលេខា​។ ខ្ញុំ​បាន​លេង​ប្រកួត​ផ្លូវការ​ដំបូង​របស់ខ្ញុំ​ជាមួយ Derby នៅ​ពានរង្វាន់​ខាប់ ហើយ​បន្ទាប់មកទៀត​នៅលើ​ទឹកដី Anfield​។ អារម្មណ៍​មួយ​នេះ​ពិតជា​ល្អ​ណាស់​។ ខ្ញុំ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្តទៀត​"៕

adverise with khmeread

មតិយោបល់