adverise with khmeread Untitled 1

អា​ថ៍កំ​បាំង​លើ​យន្តហោះ ៧ ចំណុច​នេះ គេ​លាក់​មិនឱ្យ​អ្នកដំណើរ​ដឹង​ទេ​! ចំណុច​ទី ៤ ស្តាប់​ហើយ​ញាក់សាច់​!

    ​អ្នកបម្រើ​លើ​យន្តហោះ​គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ ខណៈដែល​ភ្ញៀវ​ស្ថិតនៅលើ​អាកាស ប៉ុន្ដែ​អ្វី​ដែលជា​អា​ថ៍កំ​បាំង​របស់​យន្តហោះ​គឺ​ពួកគេ​បាន​លាក់​ពី​អ្នកធ្វើដំណើរ​មិនឱ្យ​ដឹង​ទេ​។​

​    ​វេ​ប​សាយ Quora បាន​លើក​ជា​សំណួរ​ថា "​តើ​អ្វី​ទៅ​ដែល​អ្នក​បម្រើការ​លើ​យន្តហោះ​ដឹង​អំពី​ការហោះហើរ ដែល​ពួកគេ​មិន​ចង់​ប្រាប់​ទៅ​អ្នកធ្វើដំណើរ​?"​។​

​    ​ខាងក្រោម​នេះ​គឺជា​ចម្លើយ​៖
​    ​១. ពួកគេ​ក្លាសេ​អាហារ​នៅលើ​យន្តហោះ កុំឱ្យ​ខូចគុណភាព​យ៉ាងហោចណាស់​ក៏​បី​ថ្ងៃមុន​ដែរ​។​
​    ​២. មូល​ហេតុដែល​ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​ចង់ឱ្យ​អ្នកធ្វើដំណើរ​ហោះហើរ​នៅពេល​ព្រឹក​ដោយសារ ពេលព្រឹក​មានឱកាស​ជួបនឹង​ព្យុះ​តិចជាង​ធ្វើដំណើរ​នៅពេល​ល្ងាច ដែលជា​រឿយៗ​តែងតែមាន​ព្យុះ​កើតឡើង​។​
​    ​៣. កន្លែង​ដែល​គ្មាន​អនាម័យ​បំផុត​មិនមែន​បង្គន់​ទេ គឺ​កន្លែង​អង្គុយ​។​
​    ​៤. រឿង​រន្ធត់​បំផុត ដែល​អ្នកបើក​យន្តហោះ​មិន​ចង់​ប្រាប់​អ្នកនោះ គឺ ពេល​ចុះចត​នៅពេល​មាន​ភ្លៀង​ខ្លាំង​។ មុនពេល​គេ​ចុះចត​នៅពេល​មាន​ភ្លៀង​ខ្លាំង ពួកគេ​តែងតែ​ហៅ​ក្រុម​សង្គ្រោះ​បន្ទាន់ដោយ​មិន​ប្រាប់​អ្នកដឹង​ឡើយ​។ កាលដែល​ធ្វើបែបនេះ ដោយសារ​ការចុះ​ចត​ពេល​មាន​ភ្លៀង​ខ្លាំង គឺ​មិន​សុវត្ថិភាព និង​ស្ថេរភាព​នោះទេ​។​
​    ​៥. ថ្នាំ​សម្រាប់​អ្នកចាញ់​យន្តហោះ​ពេលធ្វើ​ដំណើរ​គឺ​មិនមាន​ប្រសិទ្ធភាព​នោះឡើយ ប៉ុន្ដែ​អ្វីដែល​អ្នកបម្រើ​លើ​យន្តហោះ​ឱ្យ​អ្នក​លេប​នោះ​គឺ​គ្រាន់តែ​លួង​ចិត្ត​អ្នក​ប៉ុណ្ណោះ​។ 
​    ​៦. ឥរិយាបថ​ច្រងេងច្រងាង​អាច​លែង​បាន​ជិះ​យន្តហោះ​តទៅទៀត​នាពេល​អនាគត ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​អំពី​រឿងនេះ​។ 
​    ​៧. រឿង​ចុងក្រោយ​ដែល​ឧស្ស​ហ៍​កើតមានឡើង គឺ​នៅលើ​យន្តហោះ​គេ​ហាម​ជក់បារី ប៉ុន្ដែ​នៅមាន​អ្នក​ចចេស​ជក់បារី ដោយ​ទុក​ផេះ​បារី​នៅលើ​ធុងសំរាម ដែល​អាច​បណ្ដាលឱ្យមាន​អគ្គិភ័យ​ឆាប់ឆេះ​បាន​៕

ប្រភព៖ scoopest

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់