adverise with khmeread 1

ចចាមអារ៉ាម​! Ozil ត្រៀម​ចុះ​កុងត្រា​ថ្មី​ជាមួយ​កាំភ្លើង​ធំ ហើយ​អាច​ពាក់អាវ​លេខ ១០ របស់ Wilshere ទៀតផង​

​    ​យោងតាម​របាយការណ៍​មួយ​បានឱ្យដឹងថា Mesut Ozil បាន​យល់ព្រម​ទៅលើ​លក្ខ​ខ័​ណ្ឌ​នៅក្នុង​កិច្ចសន្យា​ថ្មី​មួយ​នៅឯ​កាំភ្លើង​ធំ Arsenal​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ ត្រូវបាន​ជឿថា បាន​យល់ព្រម​ចំពោះ​ការដំឡើង​ប្រាក់​ឈ្នួល និង​បន្ត​កុងត្រា ជាមួយ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់គាត់​នឹង​ផុតកំណត់​ក្នុង​ឆ្នាំ ២០១៨​។​

​    ​យោងតាម​វេ​ប​សាយ​កីឡា Bild បានឱ្យដឹងថា ក្នុង​កិច្ចព្រមព្រៀង​នោះបាន​បញ្ជាក់ថា Ozil នឹង​ប្តូរ​មក​ពាក់អាវ​លេខ ១០ វិញ​។​

​    ​Jack Wilshere បច្ចុប្បន្ន​គឺជា​អ្នកកាន់កាប់​លេខ​អាវ​មួយ​នេះ ប៉ុន្តែ​គាត់​កំពុង​លេង​ឱ្យ Bournemouth ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ យ៉ាងណាក្តី​គាត់​នៅតែមាន​អនាគត​វែងឆ្ងាយ​ជាមួយ Arsenal​។​

​    ​Ozil ត្រូវបាន​គេ​ជឿជាក់ថា បាន​ស៊ាំ​នឹង​ជីវិត​រស់នៅក្នុង​ទីក្រុង​ឡុង​ដ៍ ហើយ​កាលពីពេល​ថ្មីៗ​នេះ គាត់​បាន​រើ​ទៅ​រស់នៅ​ក្នុងផ្ទះ​ថ្មី​ទៀតផង​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់