adverise with khmeread Untitled 1

បុរស​វ័យ​ចំណាស់​ញៀនស្រាម្នាក់ផឹកស្រាមមើចងក.ស្លាប់​ នៅក្រោម​ដើម​ស្វាយ​ក្បែរ​ផ្ទះ​

    សៀមរាប ​៖  មាន​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចងក​ធ្វើអត្តឃាត​ខ្លួនឯង នៅលើ​ដើម​ស្វាយ​ក្បែរ​ផ្ទះ ដោយ​ខ្សែ​លី​ឡុង ករណី​បង្ក​ការភ្ញាក់ផ្អើលដល់​ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង ២ និង៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦។ 

​    លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការនគរបាល​ស្រុក​ជីក្រែង បានឱ្យ​ដឹងថា ករណី​ខាងលើនេះ​កើតឡើង​នៅ​ភូមិគ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ជនរងគ្រោះ​មានឈ្មោះ អ៊ួ​ន ព្រេ​ក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​។ 

    បើតាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ ប្រាប់​ប៉ូលិសថា ជនរងគ្រោះ​ជា​អ្នកញៀន​ស្រា ពេល​ផឹកស្រា​ម្តងៗ​មិនដែល​ហូបបាយ​ទេ ហើយ​ចេះតែ​រវើរវាយធ្វើឱ្យគាត់​កើត​ជំងឺ​ប្រ​សៃ​ប្រាសាទ បណ្ដាល​ឱ្យ​គាត់​ចងក សម្លាប់ខ្លួន​តែម្តង​។ 

    បច្ចុប្បន្ន​ សព​ក្រោយពី​សមត្ថកិច្ច​ជំនាញពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់