adverise with khmeread 1

បើក​ម៉ូតូ​ប៉ះ​ជាមួយ​រថយន្ត​ខ្ទាត​កុមារ​អាយុ​១២​ឆ្នាំ​ស្លាប់​និង​របួស​២​នាក់​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ និង​រថយន្ត​កើត​ឡើង​នៅ​ថ្ងៃទី​២៨​ ខែកញ្ញា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៤ ​និង​២៥​នាទី​ល្ងាច នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ទួល​ក្រសាំង ឃុំរកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ​បណ្តាលឱ្យ​ស្លាប់ម្នាក់​និង​របួសស្រាល​២​នាក់។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ម៉ូតូ​ម៉ាក fino ព​ណ៌ស​-​ខ្មៅ​ពាក់ស្លាកលេខ​ភ្នំពេញ​ 1AY-4288 ​បើ​កបរ​ដោយ​ឈ្មោះ​ ថុល គីម​ឡុង ភេទ​ស្រី អាយុ​១៨​ឆ្នាំ រួម​ដំណើរ​ជាមួយ​ឈ្មោះ ​ថុល ឡេង​ឡាយ ភេទ​ប្រុស អាយុ​១២​ឆ្នាំ​ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​ និង​ឈ្មោះ​ ថេ​ង ថា​វរិ​ទ្ធ ភេទ​ប្រុស អាយុ​០៨​ឆ្នាំ អ្នក​ទាំងបី​មាន​ទីលំនៅ​ភូមិ​ទួលស្លែង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    លុះ​ពេលមកដល់​ចំណុចកើតហេតុ​ក៏បាន​ប៉ះ​ដៃចង្កូត​ម៉ូតូ​នឹង​ជញ្ជាំង​រថយន្ត​បណ្ដាលឱ្យ​ដួល​ខ្ទាត​ឈ្មោះ​ ថុល ឡេង​ឡាយ ចូល​ក្រោម​រថយន្ត​ធ្វើឱ្យ​រថយន្ត​កិន​ចំក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង។ ​ចំណែក​ឈ្មោះ​ ថុល គីម​ឡេង និង ឈ្មោះ​ ថេ​ង ថា​វរិ​ទ្ធ រងរបួស​ស្រាល។​

    ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់​ដាយ ​(៤៥​កៅអី​) ពណ៌​ខៀវ​-​ក្រហម​និង​ស ពាក់​ស្លាកលេខ​ភ្នំពេញ ​3A-5659 បាន​បើក​រត់គេច​មក​ទិស​ខាងត្បូង​ដល់​ចំណុច​ផ្សារ​ស្អាង​ខាងជើង ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ក៏​ត្រូវបាន​កម្លាំង​ផ្នែក​ចរាចរណ៍​និង​ប៉ុស្តិ៍​ព្រែក​គយ ស្ទាក់​ឃាត់​បាន​រថយន្ត​ខាងលើ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សា្អ​ង។​

    ដោយឡែក​អ្នកបើកបរ​ឈ្មោះ ​គឹម វ៉ាន់​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្ដាល បាន​រត់​គេចខ្លួនបាត់។​

    បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក។ ​រីឯ​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់