adverise with khmeread Unnamed %281%29

ប៉ូលិស​ស្រុក​អង្គស្នួល​វ៉ៃខ្នោះ​បុរស​ម្នាក់​ជាមួយ​ថ្នាំ​ញៀន ​២៨​ កញ្ចប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ព្រមទាំង​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២៨​កញ្ចប់​តូច​(​ធំ ០២​ កញ្ចប់​) កាលពី​ថៃ្ង​ទី​២៨ ​កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២ ​និង​១០​នាទី​រសៀល​ចំណុច​ផ្លូវលំ ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ហ៊ួ​ន គឹម​ហ៊ាន ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត នៅ​ភូមិ​កែវ​ឧត្ដម ឃុំ​ត្រពាំង​គង ​ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ។ ​វត្ថុតាង​ចាប់យក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២៨​កញ្ចប​តូច ​(​ធំ​ ០២​ ​កញ្ចប់​) ​និង​ថង់​សម្រាប់​វេចខ្ចប់​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ប៉ូលិស​ផ្នែក​ជំនាញ ស្រុក បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​មាន​ជនសង្ស័យ​ខាងលើ​កំពុង​ជួញដូរ​ថ្នាំញៀន​ ហើយ​កម្លាំង​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​បានម្នាក់​និង​ពិនិត្យ​រកឃើញ​ថ្នាំញៀន​ចំនួន ​២៨​ កញ្ចប់។​

    តាម​ចម្លើយសារភាព​ជនសង្ស័យ​បាន​ឆ្លើយថា ​ខ្លួន​បាន​ទិញ​ថ្នាំ​ពី​ឈ្មោះ ​ស្រ៊ុន ឆេង ភេទ​ប្រុស អាយុ ២៨​ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធីច្បាប់៕

 

adverise with khmeread

មតិយោបល់