adverise with khmeread 14456832 1131669530253254 1897676405 o

ទិញ​ថ្នាំញៀន​ពី​ភ្នំពេញ​ទៅ​លក់​នៅមុខ​កំពូល​ជាប់​ខ្នោះ​ប៉ូលិស​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន​នា​ថ្ងៃទី​២៨ ​កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៣ ​និង​៤៥​នាទី​រសៀល​នៅ​ចំណុច​ក្នុង​វត្ត​ដំរី​ស ក្នុងភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ​ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ជិន សិលា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល​ ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់យក​មាន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​០៣​កញ្ចប់​តូច​,​ ម៉ូតូ​ម៉ាក ​MSX​ ចំនួន​១​គ្រឿង​ពណ៌​ស​ខ្មៅ​ស្លាកលេខ​ភ្នំពេញ​​ 1CY-2572​ និង​លុយ​ចំនួន ១០.០០០ ​(មួយម៉ឺន) រៀល​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​៣​ និង​៣០​នាទី រសៀល​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រកា​កោង​២​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្វាយ​អំពារ​ដឹកនាំ​ដោយ​លោក​អធិការរង​មួយរូប​​ចុះ​ល្បាត​បាន​ជួប​ជនសង្ស័យ​កំពង់​ឈរ​ដោយមាន​ការសង្ស័យ​សម​ត្ថ​កិច្ច​ បាន​ឃាត់​ឆែកឆេរ​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​តូច។​

    បន្ទាប់មក​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ បញ្ជូនមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ជនសង្ស័យ​សារភាពថា​ខ្លួន​ទើប​មកពី​ទិញ​ថ្នាំញៀន​នៅ​ភ្នំពេញ​ពេល​ជិះ​ម៉ូតូ​មកដល់​ឃុំ​ព្រែក​ដំបង​មាន​ជន​មិន​ស្គាល់ឈ្មោះ តេ​មករក​ទិញ​ថ្នាំ​ហើយ​ជនសង្ស័យ​ណាត់​យក​ថ្នាំ​ទៅ​លក់​ឱ្យ​ជននេះ​នៅក្នុង​វត្ត​ដំរី​ស។ ​ពេលទៅដល់​មិនទាន់​ឃើញ​ជន​នោះ​ផង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង។​

    ករណីនេះ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី៕


adverise with khmeread

មតិយោបល់