adverise with khmeread 1

នេះហើយ​ជា​មូល​ហេតុដែល​ស្ត្រី​គួរ​គេង​ឱ្យបាន​ច្រើនជាង​បុរស​!

    ​តើ​អ្នកឃើញ​ស្ត្រី​ត្អូញត្អែរ​ច្រើន​ពេល​គេង​មិន​គ្រប់​ជាង​បុរស​ដែរ​ទេ​? ពិតណាស់​ពួកគេ​មាន​មូលហេតុ​របស់​ពួកគេ​។ ការ​គេង​គឺជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​រាងកាយរ​ប​ស់មនុស្ស សម្រាប់​សុខភាព និង​ល្អ​សម្រាប់​អ្នករៀន​សូត្រ ដើម្បី​មានការ​ចងចាំ​ល្អ​។​

​    ​ដោយឡែក​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​គឺ​ខុសគ្នា​។ ខាងក្រោម​គឺជា​ការបកស្រាយ​៖

​    ​១. ភេទ​ខុសគ្នារ​រវាង​មនុស្ស​ប្រុស​និង​ស្រី​អំពី​ការ​គេង​
​    ​មនុស្ស​ស្រី​ប្រសិនបើ​គេង​មិន​គ្រប់​នឹងត្រូវ​ប្រឈម អារម្មណ៍​ក្ដៅក្រហាយ ថប់​អារម្មណ៍ ប្រទូសរ៉ាយ កើត​កង្វល់​ក្នុង​ចិត្ត និង​ខ្សោយ​បញ្ញា​។ ស្ត្រី​យ៉ាងហោចណាស់​ត្រូវ​គេង​លើស​បុរស ២០ នាទី ដោយសារ​ខួរក្បាល​មនុស្ស​ស្រី​ធ្វើការ​ច្រើនជាង​បុរស​។​

​    ​២. កត្តា​អ័រម៉ូន ដែល​អាច​ប៉ះពាល់​ដល់​ការ​គេង​របស់​ស្រី្ត​
​    ​មាន​កត្តា​ជីវសាស្ត្រ​និង​បែបផែន​ជីវិត​មួយចំនួន ដោយ​ក្នុងនោះ​ធ្វើឱ្យ​ជះឥទ្ធិពល​ដល់​តុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ ដែល​វា​អាច​ប៉ះពាល់​ដល់​បរិមាណ​និង​គុណភាព​នៃ​ការ​គេង​របស់​ស្ត្រី​។​

​    ​៣. វដ្ត​រដូវ​
​    ​ការ​មក​រដូវ​របស់​ស្ត្រី ក៏​ជា​បញ្ហា​ចម្បង​មួយ​ធ្វើឱ្យ​ស្ត្រី​គេង​មិន​គ្រប់គ្រាន់​។ ឈឺពោះ ឆាប់​ខឹង ឃ្លាន​អាហារ និង​អារម្មណ៍​មមើមមាយ ជា​បញ្ហា​កើតឡើង​ពេល​មក​រដូវ​ជាហេតុ​រំខាន​ដល់​ការ​គេង​របស់​ស្ត្រី​។​

​    ​៤. មាន​ផ្ទៃពោះ​
​    ​ស្ត្រី​ដែល​ពរ​ពោះ​គឺ​មិន​ស្រួល​ឡើយ​។ គាត់​អាច​នឹង​ជួយ​បញ្ហា​ផ្សេង​ដូចជា​ឈឺពោះ ស្រេ្ត​ស ធ្ងន់​ពោះ និង​ក្មេង​ធាក់​ក្នុង​ពោះ ជាហេតុ​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​គេង​ស្កប់ស្កល់​ទេ​។​

​    ​៥. ពេល​ស្ត្រី​អស់​រដូវ​នឹងត្រូវ​ជួប​បញ្ហា​មួយដង​ទៀត ដែល​រំខាន​ដល់​ដំណេក​ដូចគ្នា​។​

​    ​៦. កត្តា​បែបផែន​ជីវិត​
​    ​មនុស្ស​សម័យថ្មី ធ្វើ​អ្វី​ប្លែកៗ ដោយ​ពួក​ចាប់ផ្ដើម​ប្ដូរ​ទម្លាប់​ជីវិត​រស់នៅ​របស់​ពួកគេ​។ អ្នកខ្លះ​លេង​ទូរស័ព្ទ​ដល់​កណ្ដាលយប់​អា​ធ្រា​ត្រ ខ្លះ​ផឹក​កាហ្វេ​ពេលយប់ និង​មួយចំនួនធំ​ផឹកស្រា​ពេលយប់​។ កត្តា​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​ការ​គេង​របស់​ស្ត្រី​មិន​គ្រប់គ្រាន់​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់