adverise with khmeread Untitled 1

មិនគួរ​ឱ្យ​ជឿ​! ចេក​លាយ​ជាមួយ​គ្រឿងផ្សំ​ប៉ុន្មាន​មុខ​នេះ​អាចជួយ​ឱ្យ​ក្បាលពោះ​រាបស្មើ​បាន​

    ​មនុស្ស​ភាគច្រើន​នៅលើ​ផែនដី​នេះ​មាន​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​អ្នក​ដែល​លើស​ទម្ងន់ ដោយសារ​កង្វះ​ការធ្វើ​លំ​ហាត់ប្រាណ និង​របប​អាហារ​មិន​ត្រឹមត្រូវ​។ វា​គឺជា​រឿង​សំខាន់​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ និង​គួបផ្សំ​របប​អាហារ​បញ្ចូល​គ្នា ដើម្បី​ស្រក​ទម្ងន់​បាន​រហ័ស​។ ប៉ុន្ដែ​ដូច​ការរៀបរាប់​ខាងលើ​អ៊ីចឹង មនុស្ស​មិនអាច​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ទេ ដោយសារ​ការងារ​មមា​ញឹក​។​

​    ​យ៉ាងណាមិញ​ភេសជ្ជៈ​នេះ​អាចជួយ​លោកអ្នក​បាន ដោយ​ជួយ​កាត់បន្ថយ​និង​លុបបំបាត់​ខ្លាញ់​ក្បាលពោះ​ត្រឹមតែ ១ សប្ដាហ៍​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ចេក ១
​    ​- ក្រូច ១
​    ​- យ៉ា​អួ (​ទឹកដោះគោ​ជូរ​) មាន​ជាតិ​ខ្លាញ់​តិច កន្លះ​កែវ (១៤០ ក្រាម​)
​    ​- ប្រេងដូង ១ ស្លាបព្រា​បាយ​
​    ​- ម្សៅ​ទឹកដោះគោ​កូនក្មេង ២ ស្លាបព្រា​បាយ 
​    ​- ខ្ញី​កិន ១ ច្បិច​

​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក និង​ដាក់​ក្នុង​កែវ​មួយ​ពិសា​នៅពេល​ព្រឹក​ព្រលឹម​ពោះ​ទទេរ​ឱ្យបាន ៧ ថ្ងៃ​។ លោកអ្នក​នឹង​សង្កេតឃើញ​លទ្ធផល​បន្ទា​ប់​ពី​ទទួលទាន​តាម​វិធី​នេះ​៕

adverise with khmeread
ប្រភព៖ beautyandappearance

អ្នកនឹងចូលចិត្ត

មតិយោបល់