Untitled 1

តើ​លោកស្រី Hillary Clinton ពាក់​ក្បាល​កាស​ស្តាប់​ដើម្បី​បោកប្រាស់​ក្នុងពេល​តស៊ូ​មតិ​?

    ​ពួក​អ្នក​ទ្រឹស្តី​អំពី​ការ​សមគំនិត​បោកប្រាស់​បាន​អះអាងថា បាន​ប្រទះឃើញ​លោកស្រី Hillary Clinton ពាក់​ក្បាល​កាស​ស្តាប់​សម្ងាត់​មួយ អំឡុង​ការតស៊ូ​មតិ​របស់​បេក្ខជន​ប្រធានាធិបតី​កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែកញ្ញា​។ 

​    ​អ្នកខ្លះ​លើកឡើងថា ក្បាល​កាស​នោះ​អនុញ្ញាតឱ្យ​ក្រុមការងារ​របស់​បក្ស​ប្រជាធិបតេយ្យ​ជួយ​បោះ​ព្រុយយ៉ុង​អំឡុង​ការតស៊ូ​មតិ​គ្នា​ដ៏​ក្តៅគគុក​។ អ្នក​ខ្លះទៀត​និយាយថា វា​អាចជា​ឧបករណ៍​ពេទ្យ​ដ៏​សម្ងាត់​មួយ​សម្រាប់​សុខភាព​របស់លោក​ស្រី​។​

​     តើ​លោកស្រី Hillary Clinton ពិតជា​ពាក់​ក្បាល​កាស​ស្តាប់​ក្នុងពេល​តស៊ូ​មតិ​មែន​?

​    ​រូបថត​មួយ​សន្លឹក​បានបង្ហាញ​លោកស្រី Hillary Clinton ពាក់​ក្បាល​កាស​លាក់កំបាំង​មួយ​អំឡុងពេល​តស៊ូ​មតិ​ជាមួយ​គូប្រជែង​លោកស្រី គឺ​លោក Donald Trump​។​

​    ​
​    ​វេ​ប​សាយ Catholic Online បាន​សួរថា "​តើ​ពាក់​ក្បាល​កាស​នេះ​ដើម្បី​អ្វី​? ធ្វើបែបនេះ​ដើម្បីឱ្យ​ក្រុម​របស់លោក​ស្រី​ជួយ​បោះ​ព្រុយយ៉ុង​? តើ​វា​ជា​ឧបករណ៍​ប្រឆាំង​អាកា​រៈ​ប្រកាច់​ដួល​មែន​ទេ​? ឬ​ជា​ឧបករណ៍​ជំនួយការ​ស្តាប់​ឱ្យ​បានឮ​?"​។ 

​    ​រូបភាព​ដាច់ដោយឡែក​មួយទៀត​ដែល​កំពុង​ខ្ចរខ្ចាយ​ពេញ Twitter បានបង្ហាញ​ខ្សែ និង​ប្រអប់​សាក​មួយ ដែល​គេ​មើលឃើញ​នៅ​ខាងក្រោយ​ខ្នង​លោកស្រី Clinton​។​

​    ​Blog មួយ​ឈ្មោះថា Political Insider លើកឡើងថា ឧបករណ៍​នោះ​អាចជា "​ម៉ាស៊ីន​ទប់ស្កាត់​ការ​ក្អក​" ចំពេល​មានការ​លើកឡើងថា លោកស្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ​។ 

​    ​ប៉ុន្តែ​អ្នក​ប្រើ​បណ្តាញ​សង្គម​ភាគ​ច្រើនលើក​ហេតុផល​ថា ឧបករណ៍​នេះ​ទំនង​ដូចជា​កូន​មីក្រូហ្វូន​ច្រើនជាង​។ ទាំង Clinton និង Trump សុទ្ធតែ​តម្រូវឱ្យ​ពាក់​ក្បាល Mic ស្រូប​សំឡេង ដែល​អាច​មើលឃើញ​យ៉ាងច្បាស់ គ្មានអ្វី​លាក់លៀម​ទេ អំឡុងពេល​តស៊ូ​មតិ​។ 

​    ​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោកស្រី Clinton ត្រូវគេ​ចោទប្រកាន់​រឿង​ប្រើប្រាស់​ក្បាល​កាស​ស្តាប់​សម្ងាត់​។ លោកស្រី​ក៏​ធ្លាប់​ត្រូវគេ​ចោទ​រឿង​ពាក់​ក្បាល​កាស​អំឡុង​វេទិកា​មេបញ្ជាការ​ជាន់ខ្ពស់​យោធា​កាលពី​ថ្ងៃទី ៧ កញ្ញា​ផងដែរ​៕

ប្រភព៖ Express

 

អ្នកនឹងចូលចិត្ត

មតិយោបល់