adverise with khmeread Untitled 1

វីដេអូ​នេះ​ពន្យល់​មួយ​ចប់​អំពី​របៀប​ប្រើ​ប្រេងដូង​ដើម្បី​បញ្ឈប់​សក់​កុំ​ឱ្យចេញ​ស្កូវ​មុន​អាយុ បង្ការ​សក់​ស្តើង និង​សក់​ជ្រុះ​

    ​ប្រេងដូង​ល្បីល្បាញ​ណាស់​ខាង​ថែរក្សា​សុខភាព​សក់​ដោយ​សារ​តែ​អត្ថប្រយោជន៍ និង​ប្រសិទ្ធភាព​របស់​វា​។ 

​    ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក នរណា​ក៏​ខ្លាច​ដែរ រឿង​សក់ស្កូវ ជ្រុះ​សក់ និង​សក់​ស្ដើង ។​ល​។ អ្នកខ្លះ​ប្រើ​ផលិតផល​ថ្លៃៗ ហើយ​មិនមាន​ប្រសិទ្ធ​ឡើយ ផ្ទុយទៅវិញ​បែរជា​អា​ឡែ​ស៊ី​ស្បែកក្បាល​ក៏មាន​។ ឈប់​បារម្ភ អ្នក​គ្រាន់តែ​ប្រើ​ប្រេងដូង បញ្ហា​ទាំងនោះ​នឹងត្រូវ​ដោះស្រាយបាន​។​

​    ​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​នោះ​គឺ យក​ប្រេងដូង​លាប​សក់​ឱ្យ​សព្វ បន្ទាប់មក​យក​ប្លា​ស្ទិ​ចរុំ​សក់​ទុកចោល​មួយ​យប់ ព្រលឹម​ឡើង​សឹម​លាង​ជាមួយនឹង​សាប៊ូ​ចេញ​។ បន្ទាប់មក​អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ពី​ការ​អប់​សក់​នេះ​មានដូចជា​៖
​    ​- ជួសជុល​សក់​ខូច​
​    ​- សក់​ទន់​រលោង​
​    ​- សក់​រឹងមាំ និង​មិន​ជ្រុះ​
​    ​- សក់​លែង​បែក​ចុង​
​    ​- បង្ការ​សក់ស្កូវ​
​    ​- បង្ការ​សក់​ស្ងួត​
​    ​- ធ្វើឱ្យ​សក់​មាន​សំណើម​
​    ​- សម្លាប់​ចៃ​
​    ​- សក់វែង និង​ដុះ​ច្រើន​។​ល​៕

​ប្រភព​៖ goodmorningcenter

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់