adverise with khmeread 2

ឃាត់ក្មេងស្ទាវ៤នាក់ប៉ងប្លន់និងប្រើកាំភ្លើងខុសច្បាប់

     ភ្នំពេញ ៖ ក្មេងស្ទាវៗ​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃទី ១០​មករា​ឆ្នាំ​២០១៦​នៅក្នុង​ក្នុង​ដី​ឡូ​តិ៍​លេខ ២៨​ផ្លូវ​១៤៩​ភូមិ​៣​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​និង​កាន់កាប់​អាវុធ​ខុសច្បាប់ ។​
    ប៉ូលិស​បាន​ឲ្យ​ដឹង​នៅ​ជំហាន​ដំបូង​ថា ជ​នស​ង្ស័​១-​ឈ្មោះ​ចាន់ សេដ្ឋា​រាជ ភេទ ប្រុស​អាយុ​១៦​ឆ្នាំ​២-​ឈ្មោះ​ហួត សុខ​មាន​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​៣-​ឈ្មោះ​សុខ រក្សា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​និង​៤-​ឈ្មោះ​ម៉ា ដុំ​ដី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ។​
    ចំណែក​ជនរងគ្រោះ​ឈ្មោះ​អ៊ុង បញ្ញា​រ័ត្ន ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​មុ​សខ​របរ​សិស្ស ស្នាក់នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ខូចខាត​ម៉ូតូ​ម៉ា​កនិច​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 1DA-0499​ដាច់​កន្ទុយ​ខាងក្រោយ ។​
    ប៉ូលិស​បន្តថា ខណ​:​ពេល​កម្លាំង​ប៉ូលិស​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ប្រទះឃើញ​ក្មេងស្ទាវ​៤​នាក់​គួរ​ឲ្យ​ជនសង្ស័យ កំពុង​ដេញ​កាប់​ជនរងគ្រោះ​ប៉ង​ប្លន់​យក​ម៉ូតូ តែ​ត្រូវ​ជនរងគ្រោះ​ផ្តួល​ម៉ូតូ​រត់ ហើយ​ប៉ូលិស​ឃាត់ខ្លួន​ឆែកឆេរ​ឃើញ​មាន​កាំភ្លើងខ្លី​១ ដើម​,​ដាវ​សា​ម៉ូ​រ៉ៃ​១,​កាំបិត​១​និង​កំប៉ុង​ហ្គាស​១ ហើយ​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧ មករា​ចាត់ការ​តាម​នីតិវិធី​បន្ត ៕​

adverise with khmeread

មតិយោបល់