Untitled 1

កូនតូច​នេះ​អត់​ទាន់​ចេះ​រកលុយ​ផង មក​ខ្ចីលុយ​ឪពុក ៥០ ដុល្លារ​! ឪពុក​ខឹង​ជាខ្លាំង ប៉ុន្តែ​ចុងក្រោយ​ត្រូវ​សុំទោស​កូន​ទាំង​ទឹកភ្នែក​

    ​- កូន​៖ ប៉ា​កូនសុំ​សួរ​មួយ​បានទេ​?
​    ​- ឪពុក​៖ ច្បាស់​ជា​បាន កូន​ចង់​សួរ​ពីអ្វី​?
​    ​- កូន​៖ តើ​ប៉ា​រកប្រាក់​បាន​ប៉ុន្មាន​ក្នុង​មួយ​ម៉ោង​?
​    ​- ឪពុក​៖ ហេតុ​អី​កូន​សួរ​រឿងនេះ​?
​    ​- កូន​៖ កូន​គ្រាន់តែ​ចង់ដឹង​ទេ សូម​ប៉ា​ប្រាប់​កូន​មក តើ​រកបាន​ប៉ុន្មាន​ក្នុង​មួយ​ម៉ោង​?
​    ​- ឪពុក​៖ បើ​កូន​ចង់ដឹង​ទៅហើយ ប៉ា​ប្រាប់​ទៅ​ចុះ ប៉ា​រកបាន ១០០ ដុល្លារ​ក្នុង​មួយ​ម៉ោង​។​
​    ​- កូន​៖ អូ​! អ៊ីចឹង​តើ​កូនខ្ចី​ប៉ា ៥០ ដុល្លារ​បានទេ​?
​    ​
​    ​ឪពុក​ស្តាប់​ហើយ​ខឹង​យ៉ាងខ្លាំង​!!!
​    ​
​    ​- ឪពុក​៖ កូន​ឯង​ចង់​ខ្ចីលុយ​ទៅ​ទិញ​របស់​ក្មេង​លេង​អត់​បានការ​នោះ​មែន​ទេ​? ទៅ​គិត​មើល​ម្តងទៀត ហេតុអ្វី​កូន​ឯង​ជា​មនុស្ស​អាត្មានិយម​បែបនេះ​?
​    ​
​    ​ស្តាប់​រួច កូនប្រុស​តូច​នោះ​ដើរ​ចេញពី​បន្ទប់​រួច​បិទទ្វារ​ស្ងាត់ៗ​។​
​    ​
​    ​ក្រោយមក ឪពុក​ក៏​ថមថយ​កំហឹង ហើយ​អង្គុយ​គិត​សម្តី​កូន​។ ឪពុក​នោះ​គិតក្នុងចិត្ត​ថា ប្រហែលជា​កូន​ចង់​ទិញ​អ្វីមួយ​ហើយ​ជាមួយ​លុយ ៥០ ដុល្លារ​នេះ ព្រោះ​កូន​មិនសូវ​សុំ​លុយ​ពី​ខ្លួន​ទេ​។​

​    ​បន្ទាប់មក ឪពុក​ដើរ​លបៗ​ទៅ​មើល​កូនប្រុស​ក្នុង​បន្ទប់​គេង​។ 

​    ​- ឪពុក​សួរ​កូន​ថា​៖ កូន​គេង​លក់​ហើយ មែន​ទេ​?  
​    ​- កូន​៖ អត់​ទេ​ប៉ា កូន​មិនទាន់​គេង​ទេ​។ 
​    ​- ឪពុក​៖ ប៉ា​ដូចជា​សំដី​ធ្ងន់​ដាក់​កូន​ណាស់​អំបាញ់មិញ​។ ប៉ា​ធ្វើការ​ហត់​ពេញ​មួយថ្ងៃ ហើយ​មក​ជះ​កំហឹង​ដាក់​កូន​ទៀត​។ ណេះ លុយ ៥០ ដុល្លារ កូន​សម្លាញ់​។​
​    ​- កូន​៖ អរគុណ​ច្រើន​ប៉ា​។ 
​    ​
​    ​បន្ទាប់មក​កូន​នោះបាន​បើក​ស្រោមខ្នើយ ដក​លុយ​ចេញពី​ស្រោមខ្នើយ​។ ឪពុក​មើលឃើញ​លុយ​ក្រដាស ១ ដុល្លារ​យ៉ាងច្រើន​នៅក្នុង​ស្រោមខ្នើយ​នោះ​។ ពេល​ឃើញ​ដូច្នេះ ឪពុក​ផ្ទុះ​កំហឹង​ម្តងទៀត​។ 

​    ​កូនតូច​នោះ​ដក​លុយ​មក​អង្គុយ​រាប់​មួយៗ បន្ទាប់មក​កូន​នោះ​ស​ម្លឹ​ម​មើលមុខ​ឪពុក​។ 

​    ​- ឪពុក​៖ ហេតុ​អី​កូន​មក​ខ្ចីលុយ​ទៀត បើ​មាន​លុយ​ច្រើន​រួចហើយនោះ​?
​    ​- កូន​៖ ព្រោះ​កូន​នៅ​ខ្វះ​លុយ ប៉ុន្តែ​ឥឡូវ​កូន​មាន​លុយ​គ្រប់​ហើយ​។ ប៉ា ឥឡូវ​កូន​មាន​លុយ ១០០ ដុល្លារ​ហើយ​។ តើ​កូន​អាច​ទិញ​ពេល​មួយ​ម៉ោង​ពី​ប៉ា​បានទេ​? សូម​ប៉ា​មក​ផ្ទះ​ឱ្យ​ឆាប់​បន្តិច​មក ថ្ងៃស្អែក​នេះ​។ កូន​ចង់​ញ៉ាំ​បាយ​ថ្ងៃត្រង់​ជាមួយ​ប៉ា​។ 

​    ​ឪពុក​ឮដូច្នេះ​ទន់​ចិត្ត​ស្រក់​ទឹកភ្នែក ហើយ​ស្ទុះ​ឱប​កូន និង​សុំ​អភ័យទោស​ពី​កូន​។ 

​    ​*** នេះ​គ្រាន់តែ​ជាការ​ក្រើន​រំ​ឮ​ក​ខ្លី​មួយ​ដល់​មនុស្ស​ទាំងឡាយ​ដែល​ប្រឹង​ធ្វើការ​ពេញ​មួយជីវិត​។ យើង​មិនគួរ​ធ្វើឱ្យ​របូត​ពេលវេលា​ដែល​គួរ​ចំណាយ​ជាមួយ​មនុស្ស​ដែល​សំខាន់​ចំពោះ​យើង និង​អ្នក​ដែល​យើង​ស្រឡាញ់​នោះទេ​។ 

​    ​ត្រូវ​ចាំ​អំពី​ការ​ចំណាយលុយ ១០០ ដុល្លារ​ទិញយក​ពេលវេលា​ទំនេរ​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​។ ជួនកាល​លុយ ១០០ ដុល្លារ​នេះ​អាច​ទិញយក​សុភមង្គល​ជូន​លោកអ្នក​បាន​៕

អ្នកនឹងចូលចិត្ត

មតិយោបល់