adverise with khmeread 1

ញាក់សាច់​! Mr.Bean និង​ អ្នកប្រាជ្ញ​រូប​វិទូ Albert Einstein ល្បងប្រាជ្ញា​គ្នា​លេង ភ្នាល់ ១ ដុល្លារ​ទល់ ១.០០០ ដុល្លារ ទាយ​មើល​នរណា​ជា​អ្នកឈ្នះ​?

    ​ថ្ងៃមួយ Mr.Bean បាន​អង្គុយ​ជិត​រូប​វិទូ Albert Einstein នៅលើ​យន្តហោះ​មួយ​។ Einstein បាន​រំអុក Mr.Bean ឱ្យ​លេង​ហ្គេម​ប្រាជ្ញា​ជាមួយ​ខ្លួន​រហូត​ទាល់តែ​តារា​កំប្លែង​រូបនេះ​យល់ព្រម​លេង​។​

​    ​Albert Einstein បាន​និយាយថា "​ខ្ញុំ​នឹង​សួរ​សំណួរ​លោក​មួយ ហើយ​លោក​ក៏ត្រូវ​សួរ​ខ្ញុំ​មួយ​សំណួរ​វិញ​ដែរ​។ ប្រសិនបើ​លោក​មិនអាច​ឆ្លើយ​សំណួរ​ខ្ញុំ​បាន លោក​ត្រូវឱ្យ​ខ្ញុំ ១ ដុល្លារ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​មិនអាច​ឆ្លើយ​សំណួរ​លោក​បាន ខ្ញុំ​នឹង​ឱ្យ​លោក ១.០០០ ដុល្លារ​"​។​

​    ​លោក Albert Einstein បាន​សួរថា "​តើ​ភព​ពុធ​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ​ប៉ុន្មាន​គីឡូម៉ែត្រ​?"​។​

​    ​ដោយ​មិន​ឆ្លើយ​មួយ​ម៉ាត់ Mr.Bean បានប្រគល់ ១ ដុល្លារ​ទៅឱ្យ Einstein ហើយ​បាន​សួរ​តប​វិញ​ថា "​តើ​សត្វ​អ្វីដែល​មាន​ជើង ៤ ហើយ​នៅពេល​វា​ឆ្លងផ្លូវ មាន​ជើង​តែ ២ ហើយ​ពេល​វា​ឆ្លងផ្លូវ​ត្រឡប់មកវិញ​មាន​ជើង ៥?"​។​

​    ​ពេល​បានឮ​សំណួរ​នេះ Einstein បាន​ក្រពុលមុខ​ជាខ្លាំង ហើយ​បាន​ចំណាយពេល​រាប់​ម៉ោង​ដើម្បី​ស្រាវជ្រាវ​រក​ចម្លើយ ហើយ​ទីបំផុត​គាត់​ចាប់ផ្តើម​ខឹង និង​ចុះចាញ់ ហើយ​បានប្រគល់​លុយ​ចំនួន ១.០០០ ដុល្លារ​ទៅឱ្យ Mr.Bean​។​

​    ​Einstein នៅ​មិន​អស់ចិត្ត​ហើយ​បាន​សួរ Mr.Bean ថា "​ប៉ុន្តែ តើ​សត្វ​នេះ​គឺជា​សត្វ​អ្វី​?"​។ ដោយ​មិនបាន​និយាយ​អ្វី​សូម្បី​តែមួយ​ម៉ាត់ Mr.Bean បានប្រគល់​លុយ ១ ដុល្លារ​ទៅឱ្យ Einstein ព្រោះ Mr.Bean មិនអាច​ឆ្លើយ​សំណួរ​របស់លោក Einstein ចេញ​បានទេ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់