adverise with khmeread 1

នារី​ម្នាក់នេះ​ដឹង​ច្បាស់​ណាស់​ថា​បុរស​ម្នាក់​កំពុង​លួច​ស្រឡាញ់​នាង​! ពេល​គាត់​សារភាព​ស្នេហ៍ នាង​បែរជា​បដិសេធ ប៉ុន្តែ​អ្វីដែល​កើតឡើង​ចំពោះ​បុរស​នោះ ពិតជា​មិន​នឹកស្មាន​ដល់​ឡើយ​

    ​នៅ​ថ្ងៃមួយ មាន​បុរស​ម្នា​ក់លង់​ស្នេហ៍​នារី​ម្នាក់​ជាខ្លាំង​។ នាង​មិនមែនជា​នារី​ស្អាត​ដាច់​គេ​ក្នុង​លោក​នេះ​ទេ ប៉ុន្តែ​ស្អាត​បំផុត​ចំពោះ​បុរស​ម្នាក់​នោះ​។ គាត់​ថែមទាំង​ធ្លាប់​គិតថា បាន​ចំណាយពេល​ពេញ​មួយជីវិត​នៅ​ជាមួយ​នាង​ទៀតផង​។​

​    ​ដោយ​ឃើញបែបនេះ មិត្តភក្តិ​របស់គាត់​ម្នាក់​បាន​ប្រាប់ថា "​ហេតុ​អី​ឯង​គិតពី​នាង​ច្រើន​ម្ល៉េះ នៅពេល​ឯង​មិនដឹងថា នាង​ស្រឡាញ់​ឯង​វិញ​ឬក៏​អត់​ផង​នោះ​? ឯង​មិនគួរ​បន្ត​បែបនេះ​ទេ ឯង​ត្រូវ​បញ្ជាក់​អារម្មណ៍​របស់​ខ្លួនឯង​ប្រាប់​នាង ដើម្បី​ដឹងថា​តើ​នាង​ចូលចិត្ត​ឯង​វិញ​ឬ​យ៉ាងណា​"​។ បុរស​រូបនេះ​ក៏​យល់ស្រប​ចំពោះ​គំនិត​មួយ​នេះ​។​

​    ​រីឯ​នារី​ម្នាក់នេះ​វិញ​ក៏បាន​ដឹង​តាំងពី​ដំបូង​ថា បុរស​នោះ​ស្រឡាញ់​នាង​ដែរ​។ នៅ​ថ្ងៃមួយ នៅពេល​គាត់​បញ្ជាក់​ស្នេហ៍​ប្រាប់​នាង នាង​ក៏បាន​បដិសេធ​ភ្លាមៗ​មិន​ចាំ​ស្អែក​។ មិត្តភក្តិ​របស់គាត់​បា​ន​គិតថា គាត់​ប្រហែលជា​ខូចចិត្ត​ទៅ​ផឹកស្រា ប្រព្រឹត្តិ​អំពើ​ខុសឆ្គង​អ្វី​ផ្សេង​ហើយ​បន្ទាប់ពី​រឿងនេះ ប៉ុន្តែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ គាត់​មិនបាន​តូចចិត្តតូចថ្លើម​អ្វី​ឡើយ​។​

​    ​នៅពេល​មិត្តភក្តិ​សួរថា​តើ​ហេតុអ្វី​បានជា​ឯង​មិន​ខូចចិត្ត បុរស​ម្នាក់​នោះ​ឆ្លើយថា "​ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវ​ខូចចិត្ត​? ខ្ញុំ​បាន​បាត់បង់​មនុស្ស​ដែល​មិនបាន​ស្រឡាញ់​ខ្ញុំ ប៉ុន្តែ​នាង​វិញ​បាន​បាត់បង់​មនុស្ស​ដែល​ស្រឡាញ់​នាង​ពិតប្រាកដ​"​។​

​    ​*** ស្នេហា​ពិត​គឺ​ពិបាក​រក​ណាស់​។ ក្តី​ស្រឡាញ់​គឺ​ការ​ផ្តល់នូវ​អ្វីៗ​ទាំងអស់​ដល់​មនុស្សម្នា​ក់ ដោយ​គ្មាន​ចង់បាន​អ្វី​ត្រឡប់មកវិញ​។ ប្រសិនបើ​មនុស្ស​ម្នាក់​នោះ​បដិសេធ រូបគេ​ទេ​ដែលជា​អ្នក​បាត់បង់​របស់​មានតម្លៃ​បំផុត​ក្នុង​ជីវិត​។ ដូច្នេះ​សូមកុំ​ខូចចិត្ត ពេល​នរណាម្នាក់​បដិសេធ​សេចក្តីស្រឡាញ់​របស់​អ្នក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់