adverise with khmeread 1

បណ្តា​ល័យ​បុរាណ​ដ៏​ស្រស់ស្អាត​នៅ​បុរី​ញូវយ៉ក​នឹង​បើក​ឡើងវិញ​ឆាប់ៗ​នេះ​

    ​បន្ទាប់ពី​បាន​បិទ​ជិត​ពីរ​ឆ្នាំ​ដោយសារ​ការកែលម្អ​ថ្មី បន្ទប់ Main Reading Room និង Bill Blass Public Catalog Room របស់​បណ្ណាល័យ​សាធារណៈ New York Public Library នឹង​បើក​ឱ្យ​សាធារណជន​ចូល​អាន​សៀវភៅ​ម្តងទៀត​នៅ​ថ្ងៃទី ៥ ខែតុលា​ខាងមុខ​។​

​    ​គម្រោង​កែលម្អ​ដែល​បាន​ចំណាយ​ទឹកប្រាក់​អស់ ១២ លាន​ដុល្លារ​នេះ រួមមាន​ការបង្កើត និង ជំនួស​ឡើងវិញ​នូវ​ចម្លាក់​ក្បាច់​លើ​ពិ​ដាន​បន្ទប់ Reading Room រួមជាមួយ​ចម្លាក់​ក្បាច់ ៩០០ ផ្ទាំង​ទៀត​ត្រូវបាន​ពង្រឹង​ឱ្យ​ជាប់​រឹងមាំ​ឡើងវិញ​ដោយ​ប្រើ​ខ្សែកាប​។​

​    ​ផ្ទាំងគំនូរ James Wall Finn នៅលើ​ពិ​ដាន​របស់​បន្ទប់ Catalog Room និង​អំពូល​ភ្លើង​ក៏ត្រូវ​បាន​ស្តារឡើងវិញ ខណៈដែល​បណ្តា​ល័យ​នេះ​បាន​រើ​ប្រជុំ​សៀវភៅ​របស់ខ្លួន​ទៅ​កន្លែង​រក្សាទុក​ថ្មី​ដ៏​ទំនើប​នៅ​ខាងក្រោម​កន្លែង​ចត​ឡាន Bryant Park​។​

​    ​បន្ទប់​ដ៏​ធំ​ទាំងពីរ​នឹង​បើក​ជូន​សាធារណជន​ដើម្បី​ស្រាវជ្រាវ និង​សិក្សា ជាមួយ​សេវា​ដើរ​មើល​កម្សាន្ត​ជុំវិញ​បណ្ណាល័យ​នឹង​បើក​នៅ​ចន្លោះ​ម៉ោង ១១ ព្រឹក​ដល់​ម៉ោង ២ រសៀល​៕

adverise with khmeread
ប្រភព៖ New York Post

អ្នកនឹងចូលចិត្ត

មតិយោបល់