adverise with khmeread 1

ជនជាតិ​ចិន​ស្រវឹង បើករថយន្ត​ RAV4 បុក​កាមរី​បា​ឡែ​ន​ខ្ទេច

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​ RAV4 ទាំង​ស្រវឹង​ហើយ បំពាន​ច្បាប់ ចរាចរណ៍ ទៅបុក​រថយន្ត បា​ឡែ​ន​ពណ៌​ខ្មៅ ស្លាកលេខ​ភ្នំពេញ 2R. 6627 ដែល​កំពុងបើក ឆ្លងផ្លូវ​ពេល​ភ្លើង​ខៀវ រុញ​មក​បុក​ផ្ទប់ ជាមួយ​បង្គោល​ភ្លើង។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង កាលពី​វេលា​ម៉ោង​ ១០​​ និង​ ៥០​ នាទី​យប់ ថ្ងៃទី​២៨​ កញ្ញា ​ឆ្នាំ​២០១៦ ​នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប្រភព​បានឱ្យដឹងថា រថយន្ត​បង្ក​ប្រភេទ RAV4 ពណ៌​ទឹកប្រាក់ ស្លាកលេខ​ភ្នំពេញ 2X-7796 នៅក្នុង​ហេតុការណ៍​នេះ ពុំមាន​មនុស្ស រងរបួស​ធ្ងន់ធ្ងរ​ទេ គឺ ខូច​តែ​រថយន្ត​ប៉ុណ្ណោះ​ ក្រោយពេល​កើតហេតុ ប៉ូលិស​មូលដ្ឋាន​បានមក​ដល់​ធ្វើ​អន្តរាគមន៍។​

    ប៉ុន្តែ​ភាគី​ទាំងពីរ សុំ​ចរចា​បញ្ចប់រឿង នៅនឹងកន្លែង ដោយ​ខាង ភា​គី​ចិន ម្ចាស់​រថយន្ត ​RAV4 សង​ទៅ​ម្ចាស់​រថយន្ត Camry ​បា​ឡែ​ន ចំនួន ១.០០០ (មួយពាន់) ដុល្លារ៕

 

adverise with khmeread

មតិយោបល់